ផ្លែ​គី​វី​មាន​ប្រយោជន៍​ដល់​អាការៈ​ទល់លាមក និង​រលាក​ពោះវៀន​

ផ្លែ​គី​វី​មាន​ប្រយោជន៍​ដល់​អាការៈ​ទល់លាមក និង​រលាក​ពោះវៀន​

​ចង្កោម​រោគសញ្ញា​របស់​ជំងឺ​រលាក​ពោះវៀន​គឺជា​បញ្ហា​ដែល​កើតមាន​លើ​ក្រពះ​ម្តង​ហើយ​ម្តងទៀត ហើយ​អាច​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​មនុស្ស សុខភាព​ទូទៅ ហើយក៏​អាច​ឈាន​ដល់​មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍​ផងដែរ​។ អ្វី​ដែល​គួរ​ឲ្យ​ស្តាយ​នោះ​គឺថា ជំងឺ​នេះ​មិនទាន់​មាន​ការព្យាបាល​ណាមួយ​ជាក់លាក់​ដើម្បី​ដោះស្រាយ​រោគ​សញ្ញា​ដ៏​ច្រើន​របស់​វា​ដូចជា ឈឺ​ពោះ ហើម​ពោះ និង​ទល់លាមក ឬ​រាករូស​នៅឡើយ​ទេ​។

​ការ​ដែល​មាន​របៀប​រស់នៅ​មិនល្អ របប​អាហារ​អាច​ដើរតួនាទី​យ៉ាង​សំខាន់​ដើម្បី​កាត់បន្ថយ​អាការៈ​ចង្កោម​រោគ​សញ្ញារ​បស់​ជំងឺរលាក​ពោះវៀន​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែ​គី​វី​ពីរ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​ពង្រឹង​ដល់​មុខងារ​ពោះវៀន​លើ​មនុស្ស​ពេញវ័យ​ដែល​រកឃើញ​ថា​កើត​បញ្ហា​ចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀន​។

​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Asia Pacific Journal of Clinical Nutrition កាលពី​ឆ្នាំ ២០១០ ដែល​ធ្វើឡើង​ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​តៃវ៉ាន់​បាន​ណែនាំ​ថា ក្រោយ​ពី​ញ៉ាំ​ផ្លែ​គី​វី​ចំនួន ៤​សប្តាហ៍​រួចមក អ្នកជំងឺ​ដែល​មាន​ចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀន និង​ទល់លាមក​ប្រាប់ថា ពួកគេ​ពួកគេ​ទំនងជា​មិន​សូវ​ប្រើ​ពេល​ច្រើន​អង្គុយ​បន្ទោបង់​ទៀត​ទេ ហើយក៏​អាច​បន្ទោបង់​បាន​ស្រួល​ជាង​មុន​ដែរ​។ រឿង​នេះ​គេ​រកឃើញ​ថា ការ​ញ៉ាំ​ផ្លែ​គី​វី​គឺ​បង្កើន​ភាព​ញឹកញាប់​នៃ​ការ​បន្ទោបង់​តាមរយៈ​ការពង្រឹង​ដល់​មុខងារ​ពោះវៀន​តែម្តង​។ តាមពិត ផ្លែ​គី​វី​មួយ​ផ្លែ​មាន​ជាតិ​សរសៃ​រហូតដល់ ១,៧​ក្រាម​ឯណោះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។