ក្រសួងរ៉ែ ចាប់ផ្ដើមបើកឡូត៍ បូមខ្សាច់ស្របច្បាប់ នៅតាមដងទន្លេ បាសាក់

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចាប់ផ្ដើមបើកឱ្យមាន ឡូត៍បូមខ្សាច់ស្របច្បាប់ មួយចំនួន នៅតាម បណ្តោយដង ទន្លេបាសាក់ ដើម្បីស្តារទន្លេ ដែលកំពុងមាន សា្ថនភាពរីងរាក់ ដែលជាបញ្ហា នឹងបណ្ដាលឱ្យ បាក់ច្រំាងទន្លេ។

តាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង សម្តីរបស់លោក ឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យ ក្រសួងរ៉ែ និងថាមពល កាលព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ការឈានទៅបើក ឡូត៍បូមខ្សាច់ថ្មី បន្ថែមនេះ ខណៈដែលស្ថានភាព ទន្លេបាសាក់ត្រង់ ចំណុចមួយចំនួន មានខ្សាច់ដុះខ្ពស់ បណ្តាលឱ្យទន្លេ គោករាក់ ខ្លំាងពិបាកការធ្វើ នាវាចរណ៍តាមផ្លូវទឹក ហើយម្យ៉ាងទៀតងាយ ប្រឈមនឹងការបាក់ ច្រាំងទន្លេ ដោយសារ តែចរន្តទឹកហូរ ខុសប្រក្រតី។

លោកបានបន្តថា “តាមការសិក្សាបឋម ដងទន្លេបាសាក់នេះ បានឱ្យដឹងថា នឹងមានទីតាំងត្រូវ ស្តារខ្សាច់ ជាច្រើនកន្លែងជាង ទន្លេមេគង្គ និងទន្លេ ចតុមុខ ដោយសារតែទន្លេនេះ ពុំធ្លាប់បានបូមស្តារ ពីមុនមក”។

លោក ឌិត ទីណា បានបន្ថែមទៀតថា នៅពេលដែលមន្រ្តី ជំនាញសិក្សា ពីបច្ចេកទេស និងតំបន់ដែលត្រូវ បូមហើយនោះ ក្រសួងនឹងបើកឱ្យ មានការ ដេញថ្លៃ ហើយក្រុមហ៊ុន ដែលមានសិទ្ធិចូលរួម ដេញថ្លៃបាន ទាល់តែឆ្លងកាត់ការ ត្រួតពិនិត្យទាំង បច្ចេកទេសសម្ភារៈ ដើម្បីធ្វើយ៉ាងណាឱ្យ ដំណើរ ការបូមបាន ប្រព្រឹត្តទៅតាម ច្បាប់មិនបង្ក មហន្តរាយដល់ បរិស្ថានធម្មជាតិ និងប៉ះពាល់ ផលប្រយោជន៍ ប្រជាពលរដ្ឋ។

រហូតមកទល់ពេលនេះ តាមដងទន្លេនានា នៅពុំមានការបូមខ្សាច់ អាណាធិបតេយ្យ ទៀតឡើយ ដោយសារតែ ក្រសួង បានប្រើវិធានការក្តៅ ដែល មានឆ្មាំទន្លេសហការ ជាមួយអាជ្ញាធ រដែនដី និងកងកម្លាំង ប្រដាប់អាវុធ ចុះត្រួតពិនិត្យ និងបង្ក្រាប នៅពេលមាន ករណីមិន ប្រក្រតីកើតឡើង។ បច្ចុប្បន្ននេះ ការបូមខ្សាច់ ក្នុងទន្លេ មានក្រុមហ៊ុនដែល មានអាជ្ញាប័ណ្ណ បូមចំនួន៧ ក្រុមហ៊ុន ក្នុងនោះ នៅតំបន់រកាកោង មានចំនួន៥ឡូត៍ នៅ ទន្លេចតុម្មុខ ត្រង់ចុងជ្រោយ អូតែសុខា និងតំបន់កែ្បរកំពង់ ផែស្វយ័តភ្នំពេញ រហូតដល់ស្រុក កៀនស្វាយ ខេត្តកណ្តាល៕