ក្រសួង​ធន​ធាន​ទឹក​៖ ពី​ខែ​មីនា​ ដល់​ខែ​មេសា​អាកាស​ធាតុ​នឹង​ឡើង​ក្ដៅ​ហួត​ហែង​​ខ្លាំង ​!

កាល​ពី​ថ្ងៃ​ពុធ​ ទី​១៧​ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ពត៌មាន​មួយ​នៅ​លើ​គេហទំព័​រ​របស់ខ្លួន​ ស្ដី​ពី​ការ​ព្យាករណ៍​នៃ​ការ​វិវត្តន៍​ទៅ​របស់​អាកាស​ធាតុ​ក្នុង​ប្រទេស​កម្ពុជា ​ចាប់​ផ្ដើម​ពី​ដើម​ខែ​មីនា​ រហូត​ដល់​ចុង​រដូវវស្សា ​(ខែវិច្ឆិកា) ដែល​ការ​ព្យាករណ៍​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​នេះ ​នឹង​បង្ក​ជា​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​បងប្អូន​កសិករ​ខ្មែរ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ទុក​ជា​មុ​ន​​សម្រាប់​ការ​មក​ដល់​នៃ​ដំណើរ​បម្រែ​បម្រួល​របស់​អាកាសធាតុ​ ។
នៅក្នុងសេចក្ដីប្រកាសនេះដែរ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យយកចិត្តទុកដាក់ជាងគេនោះ គឺចាប់ផ្ដើមពីដើមខែមីនា រហូតដល់ខែមេសា គឺអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងឡើងក្ដៅហួតហែងខ្លាំង ដែលបរិមាណទឹកសម្រាប់ប្រើប្រាស់ជាប្រចាំនៅក្នុងតំបន់មួយចំនួន អាចនឹងមានការខ្វះខាត ស្របគ្រានោះក៏មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់កើតឡើងម្ដងម្កាលផងដែរ ៕
ក្រសួង​ធន​ធាន​ទឹក​៖ ពី​ខែ​មីនា​ ដល់​ខែ​មេសា​អាកាស​ធាតុ​នឹង​ឡើង​ក្ដៅ​ហួត​ហែង​​ខ្លាំង ​!

ដោយ៖ ឈូក ស
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម