តោះស្រ្តីមេផ្ទះទាំងឡាយ ! យើង​មក​រៀន​ពីរ​បៀប​ធ្វើ​ត្រីងៀត​

ត្រីងៀត​ គឺ​ជា​អាហារ​ប្រភេទ​ក្រៀម ​និង​សម្រាប់​បម្រុង​ទុក​ពិសារ​បាន​យូរ​ថ្ងៃ ​។ ត្រីងៀត​ដែល​យើង​ធ្វើ​ខ្លួន​ឯង ​វា​មាន​អនាម័យ​ជាង​ ចំណាយ​ថវិកា​តិច​ជាង​ និ​ង​ឆ្ងាញ់​ជាង ​យើង​ទៅ​ទិញ​ពី​ផ្សារ ​និង​ពិសេស​ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជា​វិធី​សាស្រ្ត​បែប​ចិត្ត​វិទ្យា​មួយ​បែប​ ដែល​ស្រ្តីៗ​មេ​ផ្ទះ​យើង​អាច​ផ្គាប់​ចិត្ត​ឧត្តម​ស្វាមី​បាន​ផង​ដែរ​ ។ កុំ​ព្រួយ​ថា​មិន​ចេះ​ធ្វើ​ ! សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម ​លមើល​ ! 
‪គ្រឿងផ្សំ‬‬- ត្រីឆ្តោ ឬត្រីរស ៩គីឡូ (ធ្វើហើយ)- អំបិល ៣ខាំ- ស្ករ ៦ខាំ- ប៊ីចេងបន្តិចបន្តួចបានហើយ !
‪‎របៀបធ្វើ‬‬- ត្រី (ស្រស់ៗល្អ បើរស់រឹតតែល្អ ប៉ុន្តែបើអាច យល់ល្អរកត្រីតៃសាកទៅ កុំឱ្យជាប់កម្ម) ធ្វើឱ្យស្អាត កាត់ក្បាលចេញ រួចលាងទឹកឱ្យស្អាត។- យកត្រីទៅវះឱ្យស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញឱ្យអស់ សឹមថ្លឹងយកត្រីទម្ងន់ ៩គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីឱ្យត្រីក្រហមល្អ)។- លាយអំបិល ប៊ីចេង និងស្ករចូលគ្នាឱ្យសព្វ សឹមដាក់ត្រីចូល ច្របល់ឱ្យសព្វ រួចប្រឡាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីឱ្យចូលជាតិសព្វល្អ។- យកត្រីដែលប្រឡាក់រួចដាក់ច្រកចង់ឱ្យជិតល្អ រួចយកទៅក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ ចាំយកមកហាលថ្ងៃអោយស្ងួតល្អពី ១ថ្ងៃ ទៅ ៣ថ្ងៃជាការស្រេច៕
តោះស្រ្តីមេផ្ទះទាំងឡាយ ! យើង​មក​រៀន​ពីរ​បៀប​ធ្វើ​ត្រីងៀត​តោះស្រ្តីមេផ្ទះទាំងឡាយ ! យើង​មក​រៀន​ពីរ​បៀប​ធ្វើ​ត្រីងៀត​

ដោយ៖ ឈូក ស
ប្រភព៖ អ្នកស្រី សុគន្ធារី (ពីគណនីមេផ្ទះ)