វិធីសារភាពទោស ៥ ចំណុច នៅពេលអ្នកមិនស្មោះជាមួយប្រពន្ធ

វេជ្ជបណ្ឌិតលោក Sanghanayak Meshram ផ្នែកពេទ្យវិកលចរិក និងផ្លូវភេទបាននិយាយថា វាពិតជាត្រូវការភាពក្លាហានច្រើន ដើម្បីសារភាពប្រាប់ដល់គូស្នេហ៏របស់អ្នកថា អ្នកមិនបានស្មោះត្រង់នឹងគេ។ ក្នុងពេលដែលស្ថានភាពនេះមិនងាយស្រួលចំពោះជនរងគ្រោះ តែវាក៏មិនងាយស្រួលសម្រាប់អ្នកបោកប្រាស់ដែរ។ កំហុសនេះទាមទារភាពក្លាហានបំផុតជាផ្លូវដើម្បីសារភាព។ ការសារភាពជាកាយវិការដ៏ខ្លាំងក្លា ដើម្បីស្វែងរកការលើកលែងទោស ប៉ុន្តែវាមិនមែនជាឧបករណ៏ធ្វើឲ្យស្នេហាកាន់តែប្រសើរឡើងទេ។ មនុស្សម្នាក់គួរតែសារភាពនូវទោសកំហុសរបស់ខ្លួនដោយមិនត្រូវការក្តីរំពឹងទុកណាមួយពីគូស្នេហ៏។ ការសារភាពមិនមែនតែងតែទទួលបាននូវការអត់ទោស ហើយការអត់ទោសមិនត្រូវបានអ្នកណាបង្ខំឡើយ។
 
វិធីសារភាពទោស ៥ ចំណុច នៅពេលអ្នកមិនស្មោះជាមួយប្រពន្ធ
ដូច្នេះ ប្រសិនបើអ្នកបានបោកប្រាស់គូស្នេហ៏របស់អ្នក ហើយចង់សារភាព ខាងក្រោមនេះជាច្បាប់គោលការណ៏មួយចំនួនដែលអ្នកត្រូវអនុវត្តតាម៖

១. កុំដោះសារ
វេជ្ជបណ្ឌិត Meshram និយាយថា នៅពេលអ្នកបានបោកប្រាស់ អ្នកត្រូវពន្យល់ពីមូលហេតុដែលធ្វើឲ្យអ្នកធ្វើបែបនេះប្រាប់ដល់គេ។ ព្រោះគ្មានការពន្យល់ណាអាចស្តារនូវទោសកំហុសមកវិញបានទេ។ ដូច្នេះត្រូវនិយាយឲ្យត្រង់ដោយមិនបន្ទោសលើហេតុការណ៏, ពេលវេលា ឬអ្វីៗផ្សេងទៀតដែលអ្នកគិតថា នាំឲ្យអ្នកធ្វើអ្វីមិនស្មោះត្រង់។ ការដោះសារពីទោសកំហុស ពិតជាគ្មានប្រសិទ្ធិភាពឡើយ ដូច្នេះយល់ល្អរក្សាការសន្ទនានឹងគ្នាឲ្យបានច្បាស់លាស់ដោយមិនធ្វើខ្លួនជាជនរងគ្រោះ។
២. មិនចាំបាច់ត្រូវរើសថ្ងៃពិសេសដើម្បីសារភាព
ការសារភាពទោសកំហុសរបស់អ្នកនៅថ្ងៃខួបកំណើត, គំរប់ខួប ឬថ្ងៃពិសេសៗផ្សេងទៀតជាគំនិតឥតប្រយោជន៏។ អ្នកនឹងកាន់តែបន្ថែមភាពឈឺចាប់ដល់ហេតុការណ៏។ ការធ្វើបែបនេះមិនអាចធ្វើឲ្យទោសកំហុសបានធូរស្រាល ឬងាយធ្វើឲ្យមនុស្សអត់ធ្មត់បាននោះទេ។ ផ្ទុយទៅវិញ អ្នកគួរសារភាពទោសកំហុស នៅពេលអ្នកដឹងថា គូស្នេហ៏របស់អ្នកមានអារម្មណ៏មួយអាចទទួលយកបាន។ ត្រូវចាំថា ការសារភាពរបស់អ្នកអាចនាំទៅរកការលែងលះគ្នា ឬបែកបាក់គ្នា ដូច្នេះក៏ត្រូវមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយលទ្ធផលផងដែរ។
៣ កុំគិតអ្វីផ្សេងក្រៅពីគូស្នេហ៏របស់អ្នក
នៅពេលអ្នកសារភាព អ្នកនឹងមានអារម្មណ៏ធូរស្បើយពីទោសកំហុសរបស់អ្នក តែត្រូវចាំថា វាជាការបំផ្លាញចិត្តគូស្នេហ៏របស់អ្នក។ ដូច្នេះកុំរំពឹងចង់បានការអត់ទោសពីគូស្នេហ៏អ្នក។ ផ្តល់ពេលវេលាឲ្យគាត់បានដោះស្រាយភាពឈឺចាប់តែម្នាក់ឯង។ ត្រូវមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឲ្យដោះស្រាយបញ្ហារបស់អ្នក។ គូស្នេហ៏របស់អ្នកនឹងខឹងឡើងភ្លាមៗ។ នេះប្រហែលនាងកំពុងគិតដល់កាយវិការ និងសកម្មភាពដែលអ្នកបានធ្វើចំពោះមនុស្សស្រីដទៃ ឬប្រហែលជាធ្វើឲ្យនាងយំ។
៤. កុំសារភាព ប្រសិនបើអ្នកមិនប្រាកដចំពោះសកម្មភាពរបស់អ្នក
សារភាពនូវទោសកំហុសតែម្យ៉ាង នៅពេលអ្នកដឹងថា អ្នកនឹងមិនទៅក្បត់ចិត្តភរិយាម្តងទៀត។ លុះត្រាតែអ្នកប្រាកដចំពោះទង្វើរបស់អ្នក បើមិនដូច្នេះទេកុំសារភាព។ ដំបូង ត្រូវនិយាយប្រាប់ខ្លួនឯងសិនថា តើអ្វីដែលអ្នកចង់បាន និងមូលហេតុដែលធ្វើឲ្យអ្នកចង់សារភាព លុះត្រាតែអ្នកមានមនសិកាច្បាស់លាស់ បើមិនដូច្នេះទេ អ្នកនឹងមានភាពស្ទាក់ស្ទើរ។
៥. កុំធ្វើឲ្យគូស្នេហ៏អ្នកស្ថិតក្នុងស្ថានភាពលំបាក
ពេលខ្លះ ការសារភាពទោសកំហុសអាចធ្វើឲ្យស្នេហាកាន់តែរឹងមាំឡើង ជាពិសេសប្រសិនអ្នកបង្ហាញនូវរាល់ពាក្យសម្តីទាំងអស់និយាយចេញមក។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកបង្ខំគូស្នេហ៏អ្នកឲ្យរក្សាស្នេហានឹងគ្នាដដែលទេ។ ការសារភាពជាការសម្រេចចិត្តរបស់អ្នក ប៉ុន្តែមិនថាអ្នកមានទំនុកចិត្តលើខ្លួនឯងយ៉ាងណាទេ តែវាគួរតែជាការសម្រេចចិត្តរបស់គូស្នេហ៏អ្នក។ នេះជាស្ថានភាពមួយដែលអ្នកមិនអាចសម្រេចចិត្តតែខ្លួនឯងបានទេ។ ផ្ទុយទៅវិញ ត្រូវឲ្យគូស្នេហ៏អ្នកសម្រេចចិត្តនៅដំណាក់កាលបន្ទាប់នៃស្នេហារបស់អ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសារភាពទោស ៥ ចំណុច នៅពេលអ្នកមិនស្មោះជាមួយប្រពន្ធ