វិធីសម្រកទម្ងន់បាន ១០ ផោនក្នុង ១ សប្តាហ៏

របបអាហារនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកសារធាតុចិញ្ចឹម និងការតមអាហារ។ វាអាស្រ័យលើសារធាតុចិញ្ចឹមរបស់អាហារទាំងមូល និងអ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវទទួលទានអាហារស្រស់ៗជាប្រចាំ។ លើសពីនេះទៀត អ្នកជំនាញបាននិយាយថា ការប្រើថ្នាំសម្រកទម្ងន់នាំឲ្យខូចសុខភាព និងបណ្តាលឲ្យរាករូស, ចង់ក្អួត និងបញ្ហាសុខភាពជាច្រើនផ្សេងទៀត។
 
វិធីសម្រកទម្ងន់បាន ១០ ផោនក្នុង ១ សប្តាហ៏
ប្រសិនបើអ្នកអនុវត្តតាមគម្រោងនេះឲ្យបានទៀងទាត់ នោះអ្នកនឹងអាចសម្រកទម្ងន់បានពី ១០-១៥ផោន។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រប់គ្រងលើការទទួលទានអាហាររបស់អ្នក។
ដំបូងឡើយ អ្វីដែលសំខាន់បំផុត៖ ផ្អាកការថ្លឹងទម្ងន់ក្នុងរយៈពេល ១សប្តាហ៏។ កុំថ្លឹងទម្ងន់របស់អ្នកក្នុងរយៈពេល ៧ថ្ងៃពេលធ្វើគម្រោងរបបអាហារនេះ។ ផ្ទុយទៅវិញ អ្នកគួរយកចិត្តទុកដាក់ថាតើ អ្នកមានអារម្មណ៏ប្រសើរឡើងច្រើនប៉ុណ្ណា ពេលស្រកទម្ងន់។ នៅថ្ងៃទី ៧អ្នកអាចថ្លឹង ហើយនឹងបានឃើញ អ្នកស្រកបានប៉ុន្មានផោន។
របបអាហារទាំង ៧ថ្ងៃ៖ អនុវត្តតាមការណែនាំក្នុងថ្ងៃនីមួយៗដូចខាងក្រោម៖
ថ្ងៃទី ១
ទទួលទានផ្លែឈើប្រភេទណាមួយ លើកលែងតែចេក។ អ្នកអាចញ៉ាំផ្លែប៉ោម, ឪឡឹក និងក្រូច។
ថ្ងៃទី ២
ទទួលទានប្រភេទបន្លែណាមួយ អាចជាបន្លែឆៅ ឬស្ងោរ។ អ្នកអាចញ៉ាំជាប្រភេទអាហារសាឡាដ ឬស្ងោរជាមួយអំបិល និងម្រេច។
ថ្ងៃទី ៣
ទទួលទានបន្លែ និងផ្លែឈើចូលគ្នា អាចឆៅ ឬស្ងោរ។
ថ្ងៃទី ៤
អ្នកគួរទទួលទានទឹកដោះគោ, ចេក និងស៊ុបដែលមានកម្រិតជាតិកាឡូរីទាប។ នេះអាចជាថ្ងៃដែលលំបាក ព្រោះវាជាពេលពាក់កណ្តាលកម្មវិធីរបបអាហារ។
ថ្ងៃទី ៥
ទទួលទានបាយ, ផ្លែឈើ និងបន្លែ។ អ្នកជិតដល់ថ្ងៃបញ្ចប់នៃគម្រោងរបបអាហារ ហើយអ្នកអាចនឹងមានអារម្មណ៏ថា អ្នកស្រកទម្ងន់បានខ្លះ។ អ្នកក៏គួរតែមានរួមបញ្ចូលទាំងផ្លែប៉េងប៉ោះ ព្រោះវាមានតួនាទីសំខាន់ក្នុងការជួយរំលាយជាតិខ្លាញ់។
ថ្ងៃទី ៦
ទទួលទានបន្លែ និងបាយជាមួយនឹងអាហារសាឡាដ និងស៊ុបដែលអ្នកបានធ្វើដូចនៅថ្ងៃទី ២ និងថ្ងៃទី ៤។
ថ្ងៃទី ៧
បន្តការទទួលទានបាយជាមួយបន្លែ, សាឡាដ និងស៊ុប។ រក្សាទម្លាប់ការទទួលទានអាហារបែបនេះ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសម្រកទម្ងន់បាន ១០ ផោនក្នុង ១ សប្តាហ៏