កំហុសទាំង ៦ ​ស្រ្តីអាច​ស្លាប់​ក្នុងអំឡុង​ពេល​មករដូវ

ស្ត្រីទាំង​អស់គួរ​តែមាន​តារាង​កំណត់​ពីការងារ​គួរធ្វើ ​និង​មិនគួរ​ក្នុង​អំឡុង​ពេល​មករដូវ​របស់​ពួកគេ​ឲ្យបាន​ត្រឹមត្រូវ។ ​អ្នកខ្លះ​មិន​បរិភោគ​អាហារ ​ឬមួយ​ចំនួនទៀត​ មិនចង់​ប្រើថ្នាំ​បំបាត់​ការ​ឈឺចាប់ទេ ​ព្រោះវា​អាចបង្ក​ឲ្យមាន​ភាព​មិន​ប្រក្រតី​មួយចំនួន។ ​ប៉ុន្តែ​មាន​រឿង​សំខាន់​មួយ​ចំនួន​ដែល​អ្នកគួរ​តែជៀស​វាងក្នុង​អំឡុង​ពេលមក​រដូវ​របស់អ្នក។

កំហុសទាំង ៦ ​ស្រ្តីអាច​ស្លាប់​ក្នុងអំឡុង​ពេល​មករដូវ
ភាគច្រើនស្រ្តីទាំងនោះ មិនបានដឹងអំពីគ្រោះថ្នាក់នៃការស្ដែងចេញពីសកម្មភាពមួយចំនួន​ដែល​ពួកគេ​កំពុងតែ​ប្រព្រឹត្ត​ក្នុងអំឡុង​ពេលមក​រដូវនោះទេ ​ដោយសារ​តែគ្មាន​នរណា​ម្នាក់​ជួយ​ក្រើនរំលឹក​ឲ្យប្រយ័ត្ន​ដល់ពួកគេ។ ​ស្ត្រីជាច្រើន​នៅតែបន្ត​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ ​ប៉ុន្តែ​ពួកគេ​ត្រូវបាន​គេសន្មត់ថា​អ្នកគួរ​តែជៀស​វាង​ទាំងស្រុង។

១. រួមភេទមិនការពារ
អ្នកអាចទទួលបានការឆ្លងជម្ងឺពីការរួមភេទដោយមិនបានការពារក្នុងអំឡុងពេលមករដូវនេះ។ ​បំពង់​ទ្វារមាស ​គឺបើកចំហរ​ទាំងស្រុង​ក្នុងអំឡុង​ពេលមករដូវ ​ដូច្នេះវា​នឹងធ្វើឲ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់នៃ​ការឆ្លង​មេរោគ។

២. មិនបរិភោគអាហារ
វាជាធម្មជាតិទេ ពេលអ្នកមានអារម្មណ៍ថាប៉ោងពោះ (ឆ្អែតមិនឃ្លានអាហារ) ក្នុងអំឡុងពេល​មករដូវ​របស់អ្នក, ​ប៉ុន្តែការ​មិនបរិភោគ​អាហារ​មិនមែន​ជារឿង​ធំនោះទេ។ ​ប៉ុន្តែអ្នក​នឹងមាន​អារម្មណ៍​ថាទុនខ្សោយ, ​ដូច្នេះហើយ ​ដើម្បី​ទទួលបាន​សុខភាពល្អ ​អាហារ​គឺល្អបំផុត​សម្រាប់អ្នក។

៣.ខំប្រឹងពេក
មិនថាការងារ ឬការសិក្សានោះទេ, អ្នកមិនគួរខំប្រឹងដោយខ្លួនអ្នកទេ ​ព្រោះក្នុង​អំឡុង​ពេលនេះ​រាងកាយ​របស់អ្នក​កំពុង​តែទ្រុឌ​ទ្រោម ​គ្មានកម្លាំង​កំហែង​ស្រាប់​រួចទៅ​ហើយ។

៤. ប្រភេទអាហារបំពងមានជាតិខ្លាញ់
ទោះបីជាក្នុងអំឡុងពេលមករដូវនេះ ជាធម្មតាអ្នកមានអារម្មណ៍ថាឆ្អែតក៏ដោយ ​ក៏ប៉ុន្តែ​សូម​ប្រាកដថា ​ប្រសិន​បើអ្នក​ទទួលទាន​អាហារ ​អ្នកមិន​គួរបរិភោគ​ជាមួយ​ប្រភេទ​អាហារ​ផ្សេងៗ​ដូចជា ​ដំឡូង​បំពង​មានជាតិ​ខ្លាញ់​ទាំងនោះ​ទេ។

៥. ការងារ
ប្រសិនបើអ្នកមិនទាន់ក្រោករួចទេ អ្នកអាចសម្រាកពីការងារមួយថ្ងៃបាន។ ​វាជាការ​ល្អប្រសើរ​បំផុត ​ដើម្បី​ទទួល​យក​សម្រាក​នៅក្នុងផ្ទះ ​ជាជាង​ការចេញ​ទៅធ្វើ​ការងារ​ទាំងរាង​កាយ​កំពុងតែ​ទន់ខ្សោយ​នៅឡើយ។

៦. សម្រាកពេញមួយយប់
ការសម្រាក និងការគេង អ្នកនឹងទទួលបានប្រយោជន៍ក្នុងអំឡុងពេលការមករដូវរបស់អ្នក ​ដូច្នេះហើយ ​អ្នកត្រូវធ្វើ​ឲ្យប្រាកដថា ​អ្នកពិតជា​ព្យាយាម​សម្រាកឲ្យ​បានគ្រប់គ្រាន់ ​ដើម្បី​ទទួល​បាន​រាងកាយ​រឹងមាំ ​និងមាន​សុខភាពល្អ៕

ដោយ៖ Brugn

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កំហុសទាំង ៦ ​ស្រ្តីអាច​ស្លាប់​ក្នុងអំឡុង​ពេល​មករដូវ