(Video Highlight) ​Ronaldo និង Jese រកបានគ្រាប់បាល់ដូចគ្នា ខណៈ Real ផ្តួល Roma

ខ្សែប្រយុទ្ធ Ronaldo បានរកគ្រាប់បាល់ទី៨៩របស់គេក្នុងការប្រកួតក្របខ័ណ្ឌ Champions League ខណៈដែលកីឡាករបម្រុងក្នុងតង់ទី២ Jese បានបន្ថែមគ្រាប់បាល់ទី២នៅជិតបញ្ចប់ការប្រកួត ខណៈដែល Real Madrid បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Roma កាលពីថ្ងៃពុធ។
1
Real បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Stadio Olimpico ដោយសម្លឹងរកការលុបចោលនូវការចងចាំដ៏ឈឺចាប់នៃការរងបរាជ័យពីរលើកជាប់ៗក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Roma ក្នុងវគ្គដូចគ្នានៃយុទ្ធនាការនេះកាលពីឆ្នាំ២០០៨។ ក្រោយពីជួបការខកចិត្តក្នុងការប្រកួតតង់ទីមួយដែលក្នុងនោះក្រុម Roma បានធ្វើឲ្យខ្ជះខ្ជាយនូវឱកាសល្អៗជាច្រើន ខ្សែប្រយុទ្ធ Ronaldo បានបំបែកក្បួនការពារនៅនាទី ទី៥៧នៅពេលដែលរូបគេបានរត់ទៅយកបាល់របស់ខ្សែការពារ Marcelo ដើម្បីរកគ្រាប់បាល់ទម្លុះសំណាញ់ទីរបស់អ្នកចាំទី Wojciech Szczesny ជាមួយនឹងការស៊ុតបាល់មួយដែលផ្លាតចេញពីកីឡាករ Alessandro Florenzi។

វាជាគ្រាប់បាល់លើកទី១២របស់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះក្នុងចំណោមការប្រកួត៧លើកក្នុងរដូវកាលនេះ។ ស្របពេលជាមួយគ្នានេះ ក្រុម Roma បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើការវាយសម្រុក ហើយពិតជាមិនមានសំណាងឡើងក្នុងករមិនទទួលបានបាល់ប៉េណាល់ទីនៅពេលដែល Florenzi បានដួលក្នុងប្រអប់គ្រោះថ្នាកក្រោមការប្រជែងដណ្តើមបាល់របស់កីឡាករ Dani Carvajal។ បន្ទាប់ពីការកាត់សេចក្តីនោះ ក្រុមម្ចាស់ផ្ទះ បានដាក់សម្ពាធយ៉ាងខ្លាំងនៅជិតបញ្ចប់ការប្រកួត ខណៈដែលខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីប Mohamed Salah ស្ទើរតែបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ Roma៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពព័ត៌មាន៖ Channel News Asia