សមត្ថកិច្ចចុះបង្រ្កាប​ ហាងកាហ្វេ លួចបើក​សេវា ផ្លូវភេទ នៅត្រឡោក​បែក ឃាត់ខ្លួន ១០នាក់

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​ កោះសន្តិភាព បានឲ្យដឹងជំហានដំបូងមកថា ​មនុស្ស១០នាក់ (ស្រី៤នាក់) ​ក្នុងនោះ មានទំាងម្ចាស់ហាងប្រុសស្រីផង ​បាន​ត្រូវសមត្ថកិច្ច របស់​ការិយាល័យ ប្រយុទ្ឋប្រឆាំង​ ការជួញដូរមនុស្ស និងការពារអនីតិជន ​នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​ សហការជាមួយ អាជ្ញាធរមូលដ្ឋាន​​ និងមាន​ការចូលរួម សម្របសម្រួល​ ពីតំណាងអយ្យការ លោកព្រះរាជអាជ្ញារង​ មាស ច័ន្ទពិសិដ្ឋ ​ឃាត់ខ្លួនក្នុងការចុះបង្ក្រាប ហាង​ហាហ្វេ មួយកន្លែង ដែល​លួចបើកបម្រើ សេវាផ្លូវភេទ ។

ប្រតិបត្តិការនេះ ​បានធ្វើឡើង នៅវេលាម៉ោង​៤ និង៣០នាទីរសៀល ថ្ងៃទី១៧ ​កុម្ភៈ ២០១៦ ​នៅតាមបណ្តោយ ផ្លូវ៥៩៨​ ក្នុងតំបន់ត្រឡោកបែក ​ស្ថិតក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍ បានបន្តថា​ មនុស្សប្រុសស្រី ទំាង១០នាក់នោះ​ បានត្រូវបញ្ជូន ទៅការិយាប្រយុទ្ឋប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន​ នៃ ​ស្នងការដ្ឋាននគរបាល​ រាជធានី​ភ្នំពេញ​ដើម្បីសាកសួរ ចាត់ការតាមច្បាប់ ៕

សមត្ថកិច្ចចុះបង្រ្កាប​ ហាងកាហ្វេ លួចបើក​សេវា ផ្លូវភេទ នៅត្រឡោក​បែក ឃាត់ខ្លួន ១០នាក់
សមត្ថកិច្ចចុះបង្រ្កាប​ ហាងកាហ្វេ លួចបើក​សេវា ផ្លូវភេទ នៅត្រឡោក​បែក ឃាត់ខ្លួន ១០នាក់
សមត្ថកិច្ចចុះបង្រ្កាប​ ហាងកាហ្វេ លួចបើក​សេវា ផ្លូវភេទ នៅត្រឡោក​បែក ឃាត់ខ្លួន ១០នាក់
សមត្ថកិច្ចចុះបង្រ្កាប​ ហាងកាហ្វេ លួចបើក​សេវា ផ្លូវភេទ នៅត្រឡោក​បែក ឃាត់ខ្លួន ១០នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត