លោកតា​ជិះ​កង់​ត្រឡប់​ពី​លក់​ក្រ​ម៉ា​វិញ ក្តៅស្អុះ​ស្អាប់​ចុះ​ងូតទឹក​រណ្តៅ​លង់​ស្លាប់

ខេត្ត​ត្បូងឃ្មុំ ៖ លោកតា​អាយុ​៧៥​ឆ្នាំ​ម្នាក់​ ឈ្មោះ ជាម យ៉​ន មានមុខរ​បរ ជា​អ្នក​ដើរ​លក់​ក្រ​ម៉ា មាន​ទីលំនៅ​ភូមិ​ដំណាក់​បេង ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ បាន​ជិះ​កង់​ត្រឡប់​មក​ពី ​លក់​ក្រ​ម៉ា​វិញ ក៏​ចុះ​ងូតទឹក ​ត្រង់​ចំណុច​រណ្តៅ​ថ្ម​កិន​ ខាងកើត​ភូមិ​ ទួល​ស្រឡៅ ឃុំ​គង់​ជ័យ បណ្តាល​ឱ្យ​លង់​ស្លាប់​ យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ បាន​ដើរ​កាត់​ត្រង់​ចំណុច​ រណ្តៅ​ថ្ម​កិន​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​កង់​១​គ្រឿង រួម​ទាំង​ក្រ​ម៉ា តែ​បាត់​មនុស្ស​មិនឃើញ និង​មាន​ស្បែកជើង ​នៅ​មាត់​រណ្តៅ ។ រំពេច​នោះ ក៏​បាន​រាយការណ៍ ​មក​សមត្ថកិច្ច​មូលដ្ឋាន ​ជា​បន្ទាន់​ ហើយ​ក៏​ចាត់​កម្លាំង​ជំនាញ​ បច្ចេកទេស​ស្រុក​ ចុះ​ទៅ​រាវរក​ក្នុង​ទឹក ក៏ប្រ​ទះ​ឃើញ ​សព​លោកតា​តែ​ម្តង ។

នៅ​លើ​សាកសព ​គេ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ លើ​រាង​កាយ​នោះ​ទេ ក៏​សន្និដ្ឋាន​ថា ពិតជា​បាន​ស្លាប់ ​ដោយសារ​លង់ទឹក ​ពិតប្រាកដ​មែន ។

នៅ​ក្បែរ​មាត់​រណ្តៅ ​មាន​កង់​១​គ្រឿង​ ក្រ​ម៉ា​ចំនួន​១៤​ក្រ​ម៉ា ហើយ​នៅ​ហោប៉ៅ​ខោ​ មាន​លុយ​ចំនួន ​២៥៨.០០០​រៀល ដែល​បាន​មក​ពី​ ដើរ​លក់​ក្រ​ម៉ា​ នៅ​តាម​ភូមិ​នានា ៕

លោកតា​ជិះ​កង់​ត្រឡប់​ពី​លក់​ក្រ​ម៉ា​វិញ ក្តៅស្អុះ​ស្អាប់​ចុះ​ងូតទឹក​រណ្តៅ​លង់​ស្លាប់
លោកតា​ជិះ​កង់​ត្រឡប់​ពី​លក់​ក្រ​ម៉ា​វិញ ក្តៅស្អុះ​ស្អាប់​ចុះ​ងូតទឹក​រណ្តៅ​លង់​ស្លាប់
លោកតា​ជិះ​កង់​ត្រឡប់​ពី​លក់​ក្រ​ម៉ា​វិញ ក្តៅស្អុះ​ស្អាប់​ចុះ​ងូតទឹក​រណ្តៅ​លង់​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត