អ្នកមាន​របៀប​ចាត់ចែង​ប្រាក់កាស​របៀប​ណា ?

Doliprane TVC

​មនុស្ស​យើង​គ្រប់គ្នា​គួរតែ​ត្រៀមលក្ខណៈ​ចាត់ចែង​ប្រាក់កាស​ឱ្យបាន​ល្អ​ស្រេចបាច់​តាំងពី​ឥឡូវនេះ​ទៅ​ដើម្បី​កុំឱ្យ​លំបាកទៅ​ថ្ងៃមុខ ។ បើ​អ្នក​នៅ​មិនទាន់​ប្រាកដ​ចិត្ត​ថាតើ​ខ្លួនឯងបាន​ត្រៀម​ចាត់ចែង​ប្រាក់កាស​ល្អ​រួចរាល់​ឬ​នៅ ? អាច​ស្វែងរក​ចម្លើយ​​តាមរយៈ Testyourself (​ការសាកល្បង​ខ្លួនឯង​) ដូចខាងក្រោម​នេះ ។​

អ្នកមាន​របៀប​ចាត់ចែង​ប្រាក់កាស​របៀប​ណា ?
១-​នៅក្នុង​អង្គប្រជុំ​មេ​បានឱ្យ​គ្រប់គ្នា​ជួយ​បញ្ចេញមតិ​ក្នុងការ​រកប្រាក់​ដើមទុន​ចូល​ក្រុមហ៊ុន ពេលនោះ​អ្នកនឹង​ប្រាប់ថា ៖
​ក​៖ ទៅ​ពិគ្រោះ​ជាមួយ​ធនាគារ​ដើម្បី​ធ្វើ​វិនិយោគ​
​ខ​៖ សាកល្បង​ខ្ចីប្រាក់​ពី​ធនាគារ ប៉ុន្តែ​ត្រូវ​គណនា​ការប្រាក់​ឱ្យ​ស្រួលបួល​
​គ​៖ លួច​គិតថា​ពេល​ថ្ងៃ​ទៅ​ដើរ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​ល្អ​ជាង ។

អ្នកមាន​របៀប​ចាត់ចែង​ប្រាក់កាស​របៀប​ណា ?២-​តើ​អ្នកមានចំណេះដឹង​រឿង​ប្រាក់កាស​កម្រិតណា ?
​ក​៖ អ្នក​ដឹងថា​ពេលនេះ​ភាគហ៊ុន​ណា​គួរឱ្យ​ចាប់អារម្មណ៍​
​ខ​៖ អ្នក​ដឹងថា​ធនាគារ​ណា​ផ្តល់​ការប្រាក់​ខ្ពស់​
​គ​៖ ដឹង​ត្រឹមតែ​ក្នុង​មួយខែ​មាន​ចំណូល​ប៉ុន្មាន​គ្រប់គ្រាន់​ហើយ ។
៣-​ពេល​ទិញ​របស់​ក្នុង​ផ្សារ​ទំនើប តើ​អ្នក​ចូលចិត្ត​ចាយប្រាក់​សុទ្ធ ឬ ប័ណ្ណឥណទាន ?
​ក​៖ ប័ណ្ណ​ឥ​ទាន ព្រោះ​បាន​សន្សំ​ពិន្ទុ​ផង​
​ខ​៖ បើ​ទិញ​ច្រើន​ទើប​ប្រើ​ប័ណ្ណឥណទាន​
​គ​៖ ប័ណ្ណឥណទាន​អ្នក​ច្រើនតែ​ប្រើ​រហូត​ទាល់តែ​មិន​សល់​ប្រាក់សុទ្ធ ជាប់​ហៅ​ប៉ៅ ។
៤-​មិត្តភក្តិ​រួមគ្នា​ទិញ​កាដូ​ឱ្យ​អ្នក​ថ្ងៃកំណើត ប៉ុន្តែ​ជា​កាដូ​ដែល​អ្នក​មិន​ចូលចិត្ត​សោះ ពេលនោះ​អ្នកនឹង ៖
​ក​៖ យកទៅដាក់​លក់​តាម​អន​ឡាញ​
​ខ​៖ ទុកឱ្យ​ជា​កាដូ​ថ្ងៃកំណើត​បងប្អូន​
​គ​៖ ទុក​សិន​អាច​ថ្ងៃក្រោយ​អ្នក​ចូលចិត្ត​ក៏​ថា​បាន ។

អ្នកមាន​របៀប​ចាត់ចែង​ប្រាក់កាស​របៀប​ណា ?
៥-​ពេល​បើក​ប្រាក់ខែ​ភ្លាម អ្នកនឹង ៖
​ក​៖ បែងចែក​មួយផ្នែក​ទុក​ធ្វើជា​ទុន​បើកហាង​ដែល​អ្នក​បានគិត ទុក​ស្រេច​ហើយ​
​ខ​៖ បែងចែក​បង់ថ្លៃ​បន្ទប់ ថ្លៃ​ទឹក ថ្លៃ​ភ្លើង សល់​ប៉ុន្មាន​សឹម​ចាយ​
​គ​៖ សំដៅទៅ​ដើរ​ទិញ​អីវ៉ាន់​ភ្លាម ពេលនេះ​ហើយ​ដែល​យើង​រង់ចាំ នោះ ។
៦-​ឧបមា​ថា​ក្រុមហ៊ុន​ដែល​អ្នក​កំពុងធ្វើការ​ត្រូវ​ក្ស័យធន ហើយ បិទ​លែង​ដំណើរការ ពេលនោះ​អ្នកនឹង​ទៅជា​យ៉ាងណា ?
​ក​៖ មាន​ប្រាក់​សម្រាប់​ចាយវាយ ២-៣ ខែ​ទៀត​
​ខ​៖ អ្នកយក​ប្រាក់​ទៅ​ទិញ​ភាគហ៊ុន​អស់ហើយ​
​គ​៖ រលត់រលាយ​ហើយ ដឹង​អីចឹង​អ្នក​មិន​ដើរ​ទិញ​អីវ៉ាន់​ប៉ាតណាប៉ាតណី​រាល់​ខែ​ឡើយ ។

អ្នកមាន​របៀប​ចាត់ចែង​ប្រាក់កាស​របៀប​ណា ?
៧-​មិត្តភក្តិ​ប្រាប់ថា​ចង់​បើកហាង​កាហ្វេ​អ្នកនឹង ៖
​ក​៖ ធ្វើឱ្យ​ល្អ​មានឱកាស​ពង្រីក​ទៅជា​មុខរបរ​ធំ​
​ខ​៖ បើ​មើលទៅ​ដំណើរ​ការល្អ អ្នក​អាច​ចូល​ហ៊ុន​ដែរ​
​គ​៖ សុំ​ប័ណ្ណ​បញ្ចុះតម្លៃ ៥០ ភាគរយ នឹង​បានមក​ញ៉ាំ​ញឹកញាប់ ។
៨-​បើ​អាច​ទៅបាន ១០ ឆ្នាំ​ខាង​មុន​ទៀត​តើ​អ្នក​ចង់ឱ្យ​ស្ថានការណ៍​ប្រាក់កាស​ខ្លួនឯង​ដូចម្តេច ?
​ក​៖ មាន​ប្រាក់​ច្រើន​អាច​ចិញ្ចឹម​ខ្លួនឯង​រស់​ស្រួល​
​ខ​៖ មាន​ប្រាក់កាស​បោះទុន​រកស៊ី​ចងការ​ប្រាក់​
​គ​៖ មាន​ប្រាក់​ស៊ីចាយ​ដើរលេង ដើរ​ទិញ​របស់​ល្អៗ​រាល់​ខែ ។
៩-​លុះ​ឃើញ​មិត្តភក្តិ​បោះទុន​បើកហាង​កាហ្វេ អ្នកនឹង​គិតថា ៖
​ក​៖ បើកហាង​ខ្លួនឯង​ប្រឈម​ហានិភ័យ​ពេក​ចូល​ហ៊ុន​ជាមួយ​គេ ល្អ​ជាង​
​ខ​៖ ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​មានមុខ​ជំនួញ​ខ្លួនឯង​ដែរ​
​គ​៖ ធ្វើការ​ហត់នឿយ​ខ្លាំងណាស់ ថែមទាំង​មិនមាន​ថ្ងៃ​ឈប់ សម្រាក​ទៀត អត់​ចង់​ទេ​
១០-​កម្មវិធី​ទូរទស្សន៍​ដែល​អ្នក​ចូលចិត្ត​មើល​គឺ ៖
​ក​៖ កម្មវិធី​វិភាគ​ផ្នែក​វិនិយោគទុន​
​ខ​៖ កម្មវិធី​ដំណើរ​កម្សាន្ត ប្រគំ​តន្ត្រី​
​គ​៖ កម្មវិធី​ភាពយន្ត​ភាគ ។

​បើ​អ្នកឆ្លើយ​ចំណុច​«​ក​» ច្រើនជាងគេ​
​អ្នកជា​មនុស្ស​ចូលចិត្ត​យកប្រាក់​ទៅ​បោះទុន​រកស៊ី​ជាជាង​យកប្រាក់ មក​រក្សាទុក ។ ទៅ​ថ្ងៃ​អនាគត​អ្នក​ចង់​មានមុខ​ជំនួញ​មួយ​ដែលជា​របស់ខ្លួន ដើម្បី​ធានាថា ទៅ​ថ្ងៃ​ខាងមុខ​អ្នក​នឹងមិន​ជួប​ការលំបាក ។ អ្នក​ដែលមាន គំនិត​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ​ដូចជា​អ្នកនេះ ច្រើនតែ​មិនសូវ​បរាជ័យ​ឡើយ គ្រាន់តែ​មុននឹង​បោះទុន​ធ្វើ​អ្វីមួយ​អ្នក​ត្រូវ​ស្វែងរក​ព័ត៌មាន​ល្អៗ ហើយ​គួរតែមាន​ទីប្រឹក្សា​ដ៏​ទុកចិត្ត​ម្នាក់​ដើម្បី​កាត់បន្ថយ​ដំណើរ​ប្រឈម ហានិភ័យ​ក្នុង​មុខ​ជំនួញ ។

​បើ​អ្នកឆ្លើយ​ចំណុច​«​ខ​»​ច្រើនជាងគេ​
​អ្នកជា​មនុស្ស​ចូលចិត្ត​យកប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ ដែល​បានទទួល​ការប្រាក់ ឬ ចូលចិត្ត​ទិញ​អចលនទ្រព្យ​ទុក ។ ការធ្វើ​វិនិយោគ​ទុក​ដូច​អ្នកនេះ​អាច​នឹង​ក្រ​មានបាន​បន្តិច ប៉ុន្តែ​ក៏​ជួប​ទៅនឹង​ហានិភ័យ​តិច​ទៅតាម​នោះដែរ ។ អាចនិយាយបាន​ថា​ជា​វិធី​របស់​មនុស្ស​ឆ្លាត​មាន​ទស្សនៈ វិស័យ​វែងឆ្ងាយ និង មានការ​អំណត់​ខ្ពស់​ទៀតផង ។

​បើ​អ្នកឆ្លើយ​ចំណុច​«​គ​»​ច្រើនជាងគេ​
​អ្នក​គិតថា ការប្រើ​ប្រាក់​ទិញ​សេចក្តីសុខ​ឱ្យ​ខ្លួនឯង​ជា​វិធី​ចាត់ចែង​ប្រាក់ ដ៏​ឆ្លាត​បំផុត​ហើយ ព្រោះ​យើង​មិនដឹងថា​ស្អែក​នឹងមាន​អ្វី​កើតឡើង ។ ប៉ុន្តែ​អ្នក​ភ្លេច​គិតថា មនុស្ស​យើង​ត្រូវ​សន្សំ​ប្រាក់​ដើម្បី​លំនឹង​ជីវិត​ទៅ​ថ្ងៃ អនាគត​ផង ។ អាច​គិត​ឱ្យ​ងាយ​យល់​ក៏បាន​ដែរ​ថា បើ​អ្នក​នៅតែ​ចាយ​ទូ​លាយដៃ​ធំ​ដូច​សព្វថ្ងៃនេះ រួច​ចុះ​ថ្ងៃ​ណាមួយ​មានការ​ចាំបាច់​ត្រូវការ​ប្រាក់​បន្ទាន់ តើ​អ្នកធ្វើ​ដូចម្តេច ? ដូច្នេះ​អ្នក​គួរតែ​ចេះ​សន្សំ​ប្រាក់​មួយចំណែក​សម្រាប់​ត​ម្រូ​វ​ការ​ថ្ងៃ​ខាងមុខ​ផង ៕ ឆាន់​-​ចំ​រ៉ា​