Bill Gates ធ្លាប់ទិញសៀវភៅ កំណត់ត្រាប្រចាំថ្ងៃតម្លៃ ៣០.៨ លានដុល្លារអាម៉េរិក

បច្ចេកវិទ្យា៖ លោក Bill Gates កន្លងមកត្រូវបានគេដឹងថា ធ្លាប់បានទិញសៀវភៅ កំណត់ត្រាប្រចាំថ្ងៃ ដែលមានតម្លៃថ្លៃ បំផុតលើពិភពលោក នេះបើយោងតាម financesonline ចុះផ្សាយ។

យោងតាមប្រភពខាងលើ បានចុះផ្សាយថា សៀវភៅកំណត់ត្រាប្រចាំថ្ងៃ ដែលលោក Bill Gates បានទិញនោះ មានតម្លៃ ៣០.៨ លានដុល្លារអាម៉េរិក ដែលទិញនៅក្នុងឆ្នាំ១៩៩៤ ។

មុន Bill Gates ក្លាយជាម្ចាស់សៀវភៅ កំណត់ត្រាប្រចាំថ្ងៃ សៀវភៅនេះ គឺជារបស់វិស្វករម្នាក់ឈ្មោះ Leonardo da Vinci ដែលកើតនៅឆ្នាំ១៤៥២។
សៀវភៅនេះ ត្រូវបាន Leonardo da Vinci កត់ត្រាពីការមើល តារាសាស្ត្រ និងហោរាសាស្ត្រ ។

បញ្ជាក់ផងដែរថា Bill Gates គឺជាមហាសេដ្ឋី ពាណិជ្ជកម្មរបស់អាម៉េរិក និងជាអ្នកវិនិយោគ ហើយនិងជាអ្នកសរសេរ កម្មវិធីកុំព្យូទ័ររបស់អាម៉េរិក ដោយបច្ចុប្បន្នគាត់មានអាយុ ៦០ឆ្នាំ៕

Bill Gates ធ្លាប់ទិញសៀវភៅ កំណត់ត្រាប្រចាំថ្ងៃតម្លៃ ៣០.៨ លានដុល្លារអាម៉េរិក