Real Madrid បំបែកកំណត់ត្រាឆ្នាំ២០០៨ បានហើយយកឈ្នះ Roma រាត្រីទៀបភ្លឺនេះ

រ៉ូម៖ ក្លឹប Real Madrid នារាត្រីទៀបភ្លឺយប់មិញនេះ បានយកឈ្នះក្លឹប Roma ក្នុងក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផល២-០ នៅលើទឹកដីរបស់ Roma តែម្តង សម្រាប់ជើងទី១នេះ បើយោងតាម BBC ចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

គ្រាប់បាល់ដំបូងរបស់ Real Madrid រកបានដោយកីឡាករ Cristiano Ronaldo នៅនាទី៥៧ និង Jese Rodriguez នៅនាទី៨៦ ហើយលទ្ធផលនេះនឹងធ្វើឲ្យក្លឹបអធិរាជដេកអេសពោះ រងចាំក្លឹប Roma ទៅប្រកួតបង្គ្រប់កិច្ចនៅ លើទឹកដីអេស្ប៉ាញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ សម្រាប់ជើងទី២ ។

សម្រាប់ការឈ្នះនេះ បានធ្វើឲ្យ Zidane មុខរីកដូចគ្រាប់ជី ហើយក៏ជាការដឹកនាំ លើកដំបូងដោយឈ្នះ សម្រាប់ក្របខណ្ឌ Champions League ៕
ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

Real Madrid បំបែកកំណត់ត្រាឆ្នាំ២០០៨ បានហើយយកឈ្នះ Roma រាត្រីទៀបភ្លឺនេះ