​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែតរ​អ៊ួ​រទាំ​ថា ពិបាក​ជូ​ប​ចៅសង្កាត់​ប៉ោយប៉ែត​ថ្មី​

Doliprane TVC

​ប្រជាពលរដ្ឋ ១៣ ភូមិ​នៅក្នុង​សង្កាត់​ប៉ោយប៉ែត បាន​សម្តែង​នូវ​ក្តីកង្វល់​ដូចៗ​គ្នា ចំពោះ​ការទទួលបាន​សេវា​យឺតយ៉ាវ​ពី​លោក​ចៅសង្កាត់​ប៉ោយប៉ែត ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មី គឺ​លោក អាំង គី​ហេង ។ ​

​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែតរ​អ៊ួ​រទាំ​ថា ពិបាក​ជូ​ប​ចៅសង្កាត់​ប៉ោយប៉ែត​ថ្មី​

ស្ត្រី​ម្នាក់ ឈ្មោះ ចា​នី នៅ​ភូមិ​ក្បាលស្ពាន ១ ក្នុងចំណោម​ពលរដ្ឋ​ច្រើន​នាក់​ទៀត បាន​ប្រាប់​សារព័ត៌មាន​ថា រូបគាត់​បាន​ទៅសុំ​ធើ្វ​លិខិតបញ្ជាក់​កំណើត នៅ​សាលាសង្កាត់​ជាច្រើនលើក​ច្រើនសារ​នៅ​សាលាសង្កាត់ ប៉ុន្តែ​មិន​ទទួលបាន ដូច​ការ​គ្រង​ទុក​ឡើយ ពោលគឺ​លោក​ចៅសង្កាត់​មិនដែល​នៅ​កន្លែង​ធើ្វ​ការ​ទេ ។

ស្ត្រី​ដដែល​បាន​បន្តថា រូបគាត់​បាន​ទៅ​សាលាសង្កាត់​នោះ​ជាង ១ ស​ប្តា​ហ៏​ហើយ ក៏​នៅតែ​មិន​ទទួលបាន​សេវា​ខាងលើនេះ​ទៀត ។ ចំណែក​ពលរដ្ឋ​នៅ​ភូមិក ៥ ក៏​មិន​ខុសគ្នា និង លោកស្រី​ដែរ គឺ​ពួកគាត់​មាន​ក្តីកង្វល់​ដូចៗ គ្នា​លើ​ករណី​សេវាកម្ម យឺតយ៉ាវ​របស់លោក​ចៅ​សង្កាត់​នេះ ។

​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែតរ​អ៊ួ​រទាំ​ថា ពិបាក​ជូ​ប​ចៅសង្កាត់​ប៉ោយប៉ែត​ថ្មី​

​ពាក់​ព​ន្ធ័ និង បញ្ហាយឺតយ៉ាវ​នេះ លោក​ចៅសង្កាត់រង​ទី ១ នៅ​សាលាសង្កាត់​ប៉ោយប៉ែត​គឺ​លោក វ៉ា ជិត​ណា​រេ​ត បាន​លើកឡើងថា បញ្ហា​អវត្តមាន​របស់លោក​ចៅ​សង្កាត់​នេះ លោក​មិន​បានដឹង ព្រោះ​គាត់​ចៅសង្កាត់​ទៅណា​មក​ណា​មិនដែល​ប្រាប់​លោក​ឲ្យ​ដឹង ឬ​ផ្ទេរសិទ្ធិ​មក​លោក​នោះឡើយ ហើយ​សព្វថ្ងៃនេះ​ពលរដ្ឋ​មក​ទទួល​សេវា​កក​​ស្ទះ​រាប់​ម៉ោង នៅតែ​មិន​ទទួលបាន​សេវាសាធារណៈ​នេះ​ឲ្យ​បានល្អ​ដដែល ព្រោះ​ចៅសង្កាត់​មិន​ព្រម​ផ្តល់​សិទ្ធិ​ជូន​អ្នកផ្សេង​ដើម្បី​ជំនួស​ខ្លួន​នោះឡើយ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ អ្នកយក​ពត៌មាន​រប​ស់​យើង​មិនអាច​ទាក់ទង​ទៅ​លោក​ចៅសង្កាត់​ប៉ោយប៉ែត​រូបនេះ​បានឡើយ ទូរស័ព្ទ​ចូល​ហើយ តែ​ពុំមាន​អ្នកទទួល ៕​សុថា​ត់​

​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែតរ​អ៊ួ​រទាំ​ថា ពិបាក​ជូ​ប​ចៅសង្កាត់​ប៉ោយប៉ែត​ថ្មី​