អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ បិទតូប​លក់ដូរ ខ្លាច​អាជ្ញាធរ​ថៃ​រឹបអូស​ទំនិញ​

Doliprane TVC

​ក្រុមអាជីវករ​ខ្មែរ ដែល​ប្រកប​របរ​លក់ដូរ​នៅ​ផ្សា​រុង​ក្លឿ និង ផ្សារ​នៅ​ខេត្ត​ក​ញ្ច​នៈ​បុរី​ប្រទេស​ថៃ​នោះ បង្ខំចិត្ត​បិតតូប​ប្រមាណ​ជាង ១០០ តូប ដោយ​ពួកគាត់​ព្រួយបារម្ភ មន្ត្រី​មាន​សម​ត្ត​កិច្ច​របស់​ថៃ ចុះមក​ចាប់​ទំនិញ​របស់​ពួកគាត់​សារជាថ្មី ។​

អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ បិទតូប​លក់ដូរ ខ្លាច​អាជ្ញាធរ​ថៃ​រឹបអូស​ទំនិញ​

​ព្រោះ​មន្ត្រី​ជំនាញ​នៃ​ភ្នាក់ងារ​ស៊ើបអង្កេត​កម្មសិទ្ធិបញ្ញា​ថៃ ហៅ​កាត់​ថា​ឌី​អេស​អាយ​ (DSI ) បានប្រកាស កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅនេះ​ថា ក្រុម​ឌី​អេស​អាយ នឹង​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ស្រះកែវ រួម​នឹង​សមត្ថកិច្ច​ជំនាញ ដើម្បី​បង្កើត​ក្រុមការងារ​ចំរុះ ចុះ​បោសសំអាត​រាល់​ទំនិញ​ក្លែង​កម្មសិទ្ធិបញា​ឲ្យ​អស់​ក្នុង​រយៈពេល ២ ខែ ប៉ុណ្ណោះ ។

​យោងតាម​របាយ​ការ​ណ៏​របស់​ទីភ្នាក់ងារសារព័ត៌មាន​ថៃ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ មាន​ពលរដ្ឋ​កម្ពុជា ដែល​ប្រកបមុខរបរ​លក់ដូរ​នៅក្នុង​ផ្សារ​រុង​ក្លឿ​ប្រមាណ​ជាង ៨០% ដែលមាន​តូប​សរុប​ជិត ៣០០០ តូប នា​សព្វថ្ងៃនេះ ។

អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ បិទតូប​លក់ដូរ ខ្លាច​អាជ្ញាធរ​ថៃ​រឹបអូស​ទំនិញ​

អាជីវករ​ខ្មែរ​ម្នាក់​ឈ្មោះ​ដាលីន បាន​ប្រាប់​អ្នកយក​ពត៌មាន​របស់​យើង​ថា នៅ​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ កន្លងមកនេះ អាជីវករ​ខ្មែរ ដែល​លក់ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​ត្រូវបាន​បង្ខំចិត្ត​បិតតូប​លក់​អីវ៉ាន់​ប្រមាណ​ជាង ១០០ តូប​ហើយ ដោយ​ពួកគាត់​បារម្ភ​ពី​សុវត្ថិភាព​ក្នុងការ​លក់ដូរ ដាលីន បាន​ឲ្យ​ដឹង​បន្តទៀតថា ចំណែក​រូបគាត់​ និង ​បងប្អូន ដែល​លក់​នៅនឹងកន្លែង​ក៏​បារម្ភ​ខ្លាច​សមត្ថកិច្ច​មក​ចាប់យក​ទំនិញ​ទៅ​ដែរ តែដោយសារ​ជីវភាព​នៅមានកំរិត​នៅឡើយ រូបគាត់​សុខចិត្ត​ប្រថុយ​លក់ ទោះ​ចាប់​ក៏​មិនដឹង​ធើ្វ​យ៉ាងណា​នោះដែរ ។

អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ បិទតូប​លក់ដូរ ខ្លាច​អាជ្ញាធរ​ថៃ​រឹបអូស​ទំនិញ​

រយៈពេល​កន្លងមក​ម​ន្ត្រី​សមត្ថកិច្ច បង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ដូចនេះ ជាច្រើន​ករណី​រួចមកហើយ សមត្ថកិច្ច​ថៃ​ចាប់យក​ទំនិញ​របស់​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​មានការ​ខាតបង់ និង ប្រឈម​មានទោស​ទណ្ឌ​ថែម​ទៀតផង ។​ ​លោក ងោ មេ​ង​ជ្រូ​ន អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា លោក​នឹង​បន្ត​ខិតខំ​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​លក់ដូរ​នៅ​ផ្សារ​ថៃ​នោះ តាមរយៈ​អនុសារណៈ​ដែល​កម្ពុជា និង ថៃ ធ្លាប់បាន​ចុះ​កិច្ច​ព្រម​ជាមួយគ្នា ៕ សុថា​ត់