គាស់ផ្ទះអ្នកលក់មាស នៅថ្មគោល យកទ្រព្យសម្បត្តិ អស់ជិត ៤ម៉ឺន ដុល្លារ

បាត់ដំបង៖ អ្នកភូមិប៉ោយយង់ បានឲ្យដឹងថា ក្រុមចោរនាក់ នៅម៉ោងប្រមាណ ១១៖៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានចូលធ្វើសកម្មភាព គាស់ផ្ទះអ្នកលក់មាស ក្នុងផ្សារថ្មគោលថ្មី ស្ថិតនៅក្នុងភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល យកទ្រព្យសម្បត្តិប្រមាណជិត ៤ម៉ឺន ដុល្លារ រួចគេចខ្លួនបាត់។

អ្នកភូមិបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ឯក រ៉ាវី ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរលក់មាស ក្នុងផ្សារថ្មីថ្មគោល។

ពាក់ព័ន្ធនិងករណីនេះ ក៏ត្រូវបានគេរាយការណ៍មកថា នៅម៉ោងប្រមាណ ១០ទៅ១១ ថ្ងៃទី១៧ កុម្ភៈ នេះ ជសង្ស័យ ៤នាក់ បានជិះរថយន្តតូច ពណ៌ខ្មៅមួយគ្រឿង ទុកឆ្ងាយពីទីតាំងកើតហេតុ ហើយចូលតាមក្រោយផ្ទះ បន្ទាប់មកក៏បានគាស់បង្អួច ចូលសែងទូដែក ចេញមកបន្ទប់ជើងក្រានបាយ គាស់ទូរដែក ហើយ រួចបើកគន្លឹះទ្វារ ចេញតាមក្រោយ យកសម្ភាៈរទៅដោយសុវត្តិភាព ដែលរួមមាន លុយនិងគ្រឿងអលង្កកាអស់ជិត ៤ម៉ឺនដុល្លា៕

គាស់ផ្ទះអ្នកលក់មាស នៅថ្មគោល យកទ្រព្យសម្បត្តិ អស់ជិត ៤ម៉ឺន ដុល្លារ

គាស់ផ្ទះអ្នកលក់មាស នៅថ្មគោល យកទ្រព្យសម្បត្តិ អស់ជិត ៤ម៉ឺន ដុល្លារ

គាស់ផ្ទះអ្នកលក់មាស នៅថ្មគោល យកទ្រព្យសម្បត្តិ អស់ជិត ៤ម៉ឺន ដុល្លារ