សេវាកម្ម &raquo សប្បុរសធម៌

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ នេះ នៅ​រដ្ឋសភា មាន​រៀបចំ​ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ
«​សូម​​អរគុណ​ចំពោះ​ការ​ជួយ​សង្គ្រោះ​ខ្ញុំ​» ដោយ​មានការ​ចូលរួម​ពី​បុគ្គលិក​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា សហការ​ជាមួយ​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​ឈាម ។ គួរ​បញ្ជាក់​ថា អ្នក​ដែល​អាច​ផ្តល់​ឈាម​បាន គឺ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ រហូត​ដល់​៦០​ឆ្នាំ និង​មាន​សម្ពាធ​ឈាម​​ប្រក្រតី ។