អស្ចារ្យមែន! រួមភេទដល់កំពូលអាចព្យាបាលជំងឺបានច្រើនមុខ

បើយោងតាមអ្នកជំនាញនៅ ឥណ្ឌា ការសម្រេចកាមដល់ចំណុចកំពូល ជួយឲ្យរាងកាយរបស់មនុស្សបញ្ចេញសារធាតុគីមីធម្មជាតិ (dopamine, serotonin និងអ័រម៉ូន endorphins) ធ្វើឲ្យយើងមានអារម្មណ៍ថា មានថាមពល, ពេញចិត្ត, អារម្មណ៍រីករាយ។ ក្រៅពីនេះ សារធាតុទាំងនេះចូលទៅក្នុងចរន្តឈាមបានយូរផ្តល់នូវអត្ថប្រយោជន៍ជួយបំបាត់អាការៈជំងឺទូទៅមួយចំនួន។
 
អស្ចារ្យមែន! រួមភេទដល់កំពូលអាចព្យាបាលជំងឺបានច្រើនមុខ
កាត់បន្ថយការឈឺក្បាល
ការសិក្សាដែលបានចេញផ្សាយនៅក្នុងកាសែតរបស់ចិនបានបង្ហាញថា ការរួមភេទឈានដល់ចំណុចកំពូលអាចកាត់បន្ថយអាការៈឈឺក្បាលប្រកាំង។
ការឈានដល់ចំណុចកំពូល មានប្រសិទ្ធិភាពបំបាត់ការឈឺចាប់មានប្រសិទ្ធិភាព និងសុវត្ថិភាពជាងការប្រើថ្នាំទៅទៀត។
បន្ថយសម្ពាធ
បើយោងតាមកាសែត Canadian family physicians  បានបង្ហាញថា ការឈានដល់ចំណុចកំពូលមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយបញ្ហាសម្ពាធផ្លូវអារម្មណ៍បាន ព្រោះវាអាចជំរុញសសៃប្រសាទរបស់ពួកគេឲ្យមានភាពប្រសើរឡើងវិញ។
សម្រួលដល់ការមករដូវ
មុនពេលមករដូវស្ត្រីតែងតែមានអារម្មណ៍ថា រាងកាយចុះខ្សោយ ដូច្នេះប្រសិនបើពួកគេបានរួមភេទដល់ចំណុចកំពូលក្នុងកំឡុងពេលនេះ និងជួយឲ្យស្ត្រីមានអារម្មណ៍សុខស្រួល, កាត់បន្ថយការជាប់សាច់ដុំ និងបង្កើនលំហូរឈាម។
ការពារអាការៈក្អួត
លោក Gordon Gallup ដែលជាអ្នកជំនាញចិត្តវិទូ មកពីសាកលវិទ្យាល័យ អាល់បានី បានពន្យល់ថា ការរួមភេទឈានដល់ចំណុចកំពូលអាចកាត់បន្ថយអាការៈក្អួតរបស់ស្ត្រីបាន។ នេះត្រូវបានទាក់ទងទៅនឹងប្រព័ន្ធសសៃប្រសាទ។ ក្រៅពីនេះការរួមភេទ ធ្វើឲ្យមានភាពល្អប្រសើរចំពោះប្រព័ន្ធរំលាយអាហារ៕
ដោយ៖ Senghong
ប្រភព៖ Soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!