កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​យល់​ព្រម​ទៅ​លើ​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍​បើ​ទោះ​បី​ជា​មាន​​ការ​​រារាំង​​យ៉ាង​​ណា​​ក៏​ដោយ ​​

(អាមេរិក)៖សហរដ្ឋអាមេរិក​ និង​ប្រទេស​អាស៊ី​អាគ្នេយ៍ ​នៅ​ក្នុង​កិច្ច​ប្រជុំ​អាមេរិក ​អាស៊ាន​កាល​ពី​ថ្ងៃអង្គារ៍ ​ដែល​និយាយ​អំពី​សេរី​ភាពនៃ​​ការ​ធ្វើ​នាវាចរណ៍​ នៅ​តាម​ដែន​សមុទ្រ​ចិន​ ខាង​ត្បូង​ ប៉ុន្តែ​ការ​ពិភាក្សា​នោះ​បាន​បរាជ័យ​ ដោយ​សារ​តែ​ចិន​ទាម​ទារ​តំបន់​ដែល​មាន​ជម្លោះ​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក​ បារ៉ាក់​អូបាម៉ា ​និង​មេ​ដឹក​នាំ​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ បាន​ចែក​រំ​លែក​នូវ​ការប្តេជ្ញា​ ចិត្ត«ដោះស្រាយជម្លោះដោយសន្តិវិធី អំពីសិទ្ធិសេរីភាពក្នុងការរុករកនិងការហោះហើរផងដែរ»។ សហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូង ដែលក្នុង នោះក៏បានលើកកម្ពស់នូវការសាមគ្គីភាពជាមួយនឹងបណ្តាលប្រទេសអាស៊ានទាំង១០ ។លោកអូបាម៉ាបានប្រាប់ថា៖ « ការប្តេជ្ញាចិត្តនោះជាការហើយនិងនៅតែរឹងមាំយូរអង្វែង»។ លោកបានបន្តថា៖«យើងបានពិភាក្សាគ្នាទៅលើជំហានជាក់ស្តែង នៅសមុទ្រចិនខាងត្បូង ដើម្បីកាត់បន្ថយនូវភាពតានតឹង»។យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកចុងក្រោយក៏នៅតែមានជំហរដដែល នៅក្នុងការ   បន្តហោះហើរ និងនាវាគ្រប់ទីកន្លែងដដែល  ព្រោះលោកគិតថាវាជាច្បាប់អន្តរជាតិនិងមួយវិញ ទៀតដើម្បីបន្តសេរីភាព ដែលនេះគេហៅថាប្រតិបត្តិនៃការរុករក បើទោះបីជាមានប្រតិកម្មពី ប្រទេសចិនយ៉ាងណាក៏ដោយ៕
កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​យល់​ព្រម​ទៅ​លើ​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍​បើ​ទោះ​បី​ជា​មាន​​ការ​​រារាំង​​យ៉ាង​​ណា​​ក៏​ដោយ ​​

ប្រែសម្រួលដោយ៖ កញ្ញា