Bosco Wongដួល​បាក់​ឆ្អឹង​​ជំនី​​​នៅ​ពេល​ដែល​ចូល​ក្នុង​បន្ទប់​ទឹក​

Bosco ​Wong​តារា​ប្រុស​ហុង​កុង​ខណះ​នៃ​ការ​ផ្សព្វផ្សាយ​នៃ​ខ្សែ​ភាពយន្ត ​របស់គាត់ បាន​ចែក​រំលែក​ខ្លះ​ៗនៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ទើប​តែ​កន្លង​ទៅ​ ថ្មីៗ​ទៅ ​ដែល​នៅ​ពេល​ថ្ងៃ​ពិសេស​នោះ ​តារា​ប្រុស​រូប​នេះ​បាន​ចំណាយ​ពេល​វេលា ​និង​បង្ហាញ​ពី​ក្តី​ស្រលាញ់​ទៅ​កាន់​ម្តាយ​របស់​គាត់​។តារា​ប្រុស​រូប​នេះ ​បន្ទាប់​មក​ក៏​បាន​និយាយ​អំពី​ដំណើរ ​នៃ​ការ​បាក់​ឆ្អឹង​ជំនី​ របស់​គាត់​ ហើយ​គាត់​ក៏​បាន​ឱ្យ​គ្រូ​ពេទ្យ​ព្យាបាល​ភ្លាមៗ​ដែរ​បន្ទាប់​ពី​បញ្ហា​នេះ​កើត​ ឡើង។​ ដោយ​ដំបូង​គាត់​បាន​ធ្លាក់​ពី​លើ​គ្រែ ​ហើយ​ក៏​បាន​ភ្លាត់​ទៅ​ដួល​នៅក្នុង​បន្ទប់​ទឹកទៀត​រហូត​ដល់​បាក់ឆ្អឹង​ជំនី​តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​គាត់​បាន​ធូរ​ស្បើយ​បន្ទាប់​ពី​ត្រូវ​បាន​គ្រូពេទ្យ​ពិនិត្យ​មើល​រួច​រាល់​ផង​ដែរ។​  តារា​ប្រុស​រូប​នេះ ​មាន​គម្រោង​នៅ​ក្នុង​កា​រទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​ផង​ដែរ​ ដោយ​ផ្ទះ​បច្ចុប្បន្ន​នេះ​ជា​កម្ម​សិទ្ធិ​ម្តាយ​របស់​គាត់៕​
Bosco Wongដួល​បាក់​ឆ្អឹង​​ជំនី​​​នៅ​ពេល​ដែល​ចូល​ក្នុង​បន្ទប់​ទឹក​Bosco Wongដួល​បាក់​ឆ្អឹង​​ជំនី​​​នៅ​ពេល​ដែល​ចូល​ក្នុង​បន្ទប់​ទឹក​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com