GR5 បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​ដាក់​តម្លៃ​លក់ ២៥៩ ដុល្លារ

GR5 បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​ដាក់​តម្លៃ​លក់ ២៥៩ ដុល្លារ

GR5 ជា​ស្មាតហ្វូន​ស៊េរី​ថ្មី​បំផុត​ដែល​ដាក់​បង្ហាញ​នៅ​ទីក្រុង​បាងកក​កាល​ពី​​ចុង​ខែ​មករា។ ទូរសព្ទ​ម៉ូដែល​ថ្មី​របស់ Huawei នេះ​ដែល​​មាន​បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​ដ៏​ឆ្លាត​វៃ ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ប្រហែល 259 ដុល្លារ

 

GR5 បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​ដាក់​តម្លៃ​លក់ ២៥៩ ដុល្លារ

 

GR5 បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ​ជំនាន់​ថ្មី​ទី 2  កាន់​តែ​​​មាន​ភាព​ឆ្លាត​វៃ  ងាយស្រួល​ប្រើ​​ជាមួយ​មុខងារ​​ដ៏​អស្ចារ្យ​​។ មិនថា​ក្រយៅ​សើម ឬ​ស្ងួត​អាច​ប្រើ​ដើម្បី​ដោះ​សោ​លឿន​តែមួយ​ប៉ប្រិច​ភ្នែក ថតរូប​សែលហ្វី  អូស​ក្រយៅ​ដៃ​មក​ក្រោម​ដើម្បី​មើល notification ប៉ះ​ក្រយៅ​ដៃ​ដើម្បី​បិទ​សំលេង​នាឡិកា​រោទ៍ ឬ​បើក App ដែល​ទើប​នឹង​ប្រើ​ថ្មី កាន់​តែ​ងាយស្រួល​និង​រហ័ស។

 

ទូរសព្ទ​ជំនាន់​ថ្មី​របស់ Huawei នេះ តួ​ស្រោប​ពី​លោហៈ​ជាមួយ​អេក្រង់ ទំហំ 5.5 អ៊ីញ (1080×1920) ដែល​អាច​ផ្តល់​រូបភាព​កម្រិត Full High Definition។

 

កាមេរ៉ា GR5 បំពាក់​បច្ចេកវិទ្យា​ថ្មី​មាន​មុខងារ F2.0 Aperture អាច​កែ​រូប​មនុស្ស ឬ​រូបថត​ផ្ទៃ​ខាងក្រោយ​ឲ្យ​ច្បាស់​ឬ​មិន​ច្បាស់ ជាមួយ​សិនសឺរ​ប្រភេទ CMOS។ អាច​ថតវីដេអូ ថត​យឺតៗ (Slow-motion) ថតវីដេអូ​លឿន (All Focus) ថតរូប​លឿន (Time-lapse) ដែល​ជួយ​សម្រួល​អ្នក​ថត​វីដេអូ​អាជីព ថតរឿង​ខ្លីៗ រឺវីដេអូ  ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 13 PM និង​កាមេរ៉ា​មុខ​ទំហំ 5MP ។

 

GR 5 ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ Qualcomm Snapdragon 615 (4×1.5Ghz+4×1.2Ghz), ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite, RAM 2GB និង​ទំហំ​ក្នុង​ម៉ាស៊ីន ROM 16GB ។ GR5 អាច​ប្រើ​ស៊ីមពីរ និង​អាច​ប្រើ​ល្បឿន​អ៊ីនធឺណិត 4G LTE ។ ចំណែក​ឯ​ថាមពល​ថ្ម​ខ្លាំង​ទំហំ 3000 MAh បំពាក់​ដោយ​បច្ចេកវិទ្យា​សន្សំសំចៃ​អាច​ប្រើ​យូរ​ពេញ ១ថ្ងៃ។

 

ចុច​អាន៖  WiFi អាច​​ឲ្យ​បណ្ដាល​ឲ្យ​បុរស​គ្មាន​កូន​មែន​ឬ?

ចុច​អាន៖ កម្មវិធី​សិក្សា​វេយ្យាករណ៍ខ្មែរ​​ ​អាច​ទាញ​​នៅ​លើ iOS

 

អត្ថបទ៖ ប៊ុណ្ណារ៉ា