ស្មាតហ្វូន​ថោក​ជាង​គេ​ក្នុង​លោក​តម្លៃ​មិន​ដល់​២​ម៉ឺន​រៀល​ ចេញ​លក់​នៅ​ឥណ្ឌា​ហើយ​

ស្មាតហ្វូន​ថោក​ជាង​គេ​ក្នុង​លោក​តម្លៃ​មិន​ដល់​២​ម៉ឺន​រៀល​ ចេញ​លក់​នៅ​ឥណ្ឌា​ហើយ​

ទើប​តែ​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ទូរសព្ទ​ឥណ្ឌា​ Ringing Bells បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​តម្លៃ​ថោក​ជាង​គេ​មិន​ដល់​២​ម៉ឺន​រៀល ដែល​តម្លៃ​នេះ​ថោក​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។

 

ស្មាតហ្វូន​ថោក​ជាង​គេ​ក្នុង​លោក​តម្លៃ​មិន​ដល់​២​ម៉ឺន​រៀល​ ចេញ​លក់​នៅ​ឥណ្ឌា​ហើយ​

 

ស្មាតហ្វូន​ទើប​ប្រកាស​នោះ​គឺ​ម៉ូដែល​ Freedom 251 ដោយ​ដាក់​លក់​​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ក្នុង​តម្លៃ​ ២៥១​រូពី​ (​ក្រោម​៤​ដុល្លារ​សហរដ្ឋអាមេរិក)។ និយាយ​ពី​លក្ខណៈ​សម្បត្តិ​វិញ​សឹង​តែ​មិន​នឹក​ស្មាន​ដល់​ដោយ​មាន​បំពាក់​អេក្រង់​ទំហំ​ ៤​អ៊ីញ​, Processor ប្រភេទ​ quad-core ល្បឿន​ ១,៣​GHz, RAM ទំហំ​ ១GB និង​មាន​ថ្ម​ទំហំ​ ១៤៥០mAh។

 

មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បំពាក់​នូវ​មុខងារ​សំខាន់​នោះ​គឺ​កាមេរ៉ា​​ខាង​ក្រោយ​ដែល​មាន​ទំហំ​ ៣,២​MP ​និង​មាន​កាមេរ៉ា​ Selfie ទំហំ ០,៣​MP។ ទូរសព្ទ​នេះ​ក៏​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ​ ៨GB សម្រាប់​ផ្ទុក​ឯកសារ និង​អាច​​បន្ថែម​ទំហំ​តាម​រយៈ​មេមូរី​កាត​បាន​ទៀត​ផង។

 

ជា​មួយ​តម្លៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ទូរសព្ទ​ Freedom 251 ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Lollipop 5.1 និង​មាន​កម្ម​វិធី​ដំឡើង​មក​ស្រាប់​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ Facebook, YouTube និង​ Whatsapp ជា​ដើម។

 

គួរ​រំលឹក​ថា​មុន​នឹង​ការ​ប្រកាស​ជា​ផ្លូវ​ការ​នេះ​​គេ​បាន​រំពឹង​ទុក​ថា​ទូរសព្ទ​ Freedom 251 នឹង​មាន​តម្លៃ​មិន​ដល់​ ៥០០​រូពី​ (ប្រមាណ​៧ដុល្លារ) នោះ​ទេ​ ប៉ុន្តែ​ចុង​ក្រោយ​តម្លៃ​ពិត​ប្រាកដ​គឺ​ថោក​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត៕

 

ចុច​អាន៖ ស្មាតហ្វូន​តម្លៃ​៧​ដុល្លារ​​​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​​បន្តិច​ទៀត​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​​​​​​​​​​