សម្តេច​ក្រឡាហោម ណែនាំ​មន្ត្រី​ឲ្យ​គោរព​ក្រមសីលធម៌ ជា​មន្ត្រីរាជការ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​

ភ្នំពេញ: ​សម្តេច​ក្រឡាហោម ស ខេង បានដាក់​បទបញ្ជា​ដល់​មន្ត្រី​គ្រប់រូប ត្រូវបំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ​ការងារ ដែល​បានកំណត់ និង​គោរព​ឲ្យ​បាន​ត្រឹមត្រូវ នូវ​បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និង​វិជ្ជាជីវៈ ជា​មន្ត្រីរាជការ ជាពិសេស​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សំដៅ​បន្ត​អភិវឌ្ឍន៍​ខេត្តកណ្តាល ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ថែមទៀត​។​

​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលា​ខេត្តកណ្តាល បាន​ប្រារព្វ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្តកណ្តាល​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​ក្រឡាហោម ស ខេង បានផ្តល់​អា​នុ​សាសន៍​ដល់​អង្គសន្និបាត ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សំដៅ​បន្ត​អភិវឌ្ឍន៍​ខេត្តកណ្តាល​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ថែមទៀត រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​ខេត្តកណ្តាល មន្ទីរ អង្គភាព​នានា ត្រូវ​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ និង​ពង្រឹង​សាមគ្គីភាព​ក្នុងចំណោម​ថ្នាក់ដឹកនាំ ផ្អែកលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​ដែល​បានកំណត់​។

​សម្តេច​ក្រឡាហោម បាន​ថ្លែងបន្តថា មន្ត្រី​គ្រប់រូប​ត្រូវបំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ការងារ​ដែល​បានកំណត់ និង​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បទបញ្ជាផ្ទៃក្នុង វិស័យ ក្រមសីលធម៌ និង​វិជ្ជាជីវៈ ជា​មន្ត្រីរាជការ សំដៅ​បង្កើន​ប្រសិទ្ធ​ការងារ និង​ភាពថ្លៃថ្នូរ​៕​