គ្រប់គ្នាៗ​កំពុងនិយាយ​ពី​ទូរស័ព្ទ​សាម​សុង​ Galaxy S

: ​ខណៈពេលដែល​មនុស្ស​ជាច្រើន​កំពុងតែ​រងចាំ​មើល​នូវ​ទូរស័ព្ទ​សេរី​ថ្មី​របស់​ក្រុមហ៊ុន​សាម​សុង ប្រព័ន្ធ​ផ្សព្វផ្សាយ អន្តរជាតិ​ជាច្រើន​កំពុងតែ​និយាយ​អំពី​ទូរស័ព្ទ​សេ​៊​រី​ថ្មី​របស់​សាម​សុង​ទាំងពីរ​ម៉ូ​ដែល​ដែល​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃទី​21 ខែកុម្ភៈ នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។

​យោងតាម​គេហទំព័រ​បច្ចេកវិទ្យា GSMarena បាន​ឲ្យ​ដឹងថា ទូរស័ព្ទ​សាម​សុង Galaxy S7 និង S7 edge នឹងត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​21 ខែកុម្ភៈ ឆ្នាំ​2016 ក្នុង​កម្មវិធី​ទូរស័ព្ទ​ពិភពលោក​។ ទូរស័ព្ទ​មួយ នេះ​នឹងមាន​អង្គ​ចងចាំ​ទំហំ 32GB ហើយ​អ្នកប្រើប្រាស់​អាច​បន្ថែម​អង្គ​ចងចាំ​បាន​ទៀតផង​។

​ចំណែកឯ​គេហទំព័រ​Cnet បាន​និយាយថា សាម​សុង Galaxy S7 Edge នឹងមាន​ថ្ម​ធំ​ជាង​សាម​សុង Galaxy S6 Edge រហូត​ដ៏​ទៅ​38%​។ បើ​និយាយ​ពី​ថាមពល​ថ្ម​វិញ​គឺ S7 Edge​មាន​រហូតដល់​ទៅ​3,600mAh​ហើយ​មាន អេក្រង់​ទំហំ​រហូតដល់​ទៅ​5,5 អុ​ី​ន ខណៈពេលដែល S6 Edge មាន​ថាមពល​ថ្ម​ត្រឹមតែ​2600mAh  និង​មាន​អេក្រង ទំហំ​ត្រឹមតែ​5,1 អុ​ី​ន​ប៉ុ​ណ្ណេ​ាះ​។

​ស្របពេល​ជាមួយគ្នានេះ​ផងដែរ គេហទំព័រ CNN Money បាន​និយាយថា ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុន សាម​សុង​កំពុងតែ​នាំមុខគេ​នៅ​ពិភពលោក ហើយ​ទូរស័ព្ទដៃ​ប្រមាណ​ជា​22% ដែល​កំពុង​ប្រើ​នៅក្នុង​ពិភពលោក នេះ ជា​របស់​ក្រុមហ៊ុន​សាម​សុង​។ ទូរស័ព្ទ​សាម​សុង​ទាំងពីរ​នេះ នឹងមាន​ដាក់បញ្ចូល​នូវ​បច្ចេកវិទ្យា​3D touch​ដូច​ទូរស័ព្ទ iPhone 6S ដែល​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅពេលដែល​អ្នកប្រើប្រាស់​ចុច​លើ​អេក្រង់​របស់​ទូរស័ព្ទ​តិច​ឬ​ខ្លាំង​។ លើសពីនេះ​ទៀត ទូរស័ព្ទ​នេះ​អាច​ការពារ​ធូលី និង​ការ​ជ្រៀប​ទឹក​ជម្រៅ​រហូតដល់​មួយ​ម៉ែត​។ បើ​និយាយ​ពី​កា​ម៉េ​រ៉ា​វិញ វា​មិន​លៀន​ចេញ​ដូច​ពីមុនៗ​នេ​ាះ​ឡើយ ហើយ​អាច​ថតរូប​បាន​ស្អាត​ទេ​ាះ​ជា​នៅក្នុង​ទីកន្លែង​ងងឹត​ក៏ដោយ​។​

​បច្ចុប្បន្ននេះ​មាន​អត្ថបទ​ជិត​20​លាន​នៅលើ​អុ​ី​ន​ធឺ​ណែ​ត​ដែល​កំពុង​និ​យា​អំពី​ទូរស័ព្ទ​សេរី​ថ្មី​របស់​សាម​សុង​។ ទេ​ាះ​ជា យ៉ាណា​ក៏ដោយ​ការពិត​ពី​ទូរស័ព្ទ​សាម​សុង Galaxy S7 និង S7 Edge នឹងត្រូវ​បង្ហាញ​នៅ​ថ្ងៃទី​២១ នេះ​។ នៅក្នុង​ប្រទេស​កម្ពុជា ទូរស័ព្ទ​ទាំងនេះ​នឹងមាន​វត្តមាន​ក្នុងពេល​ឆាប់ៗ​ផងដែរ​។ សូម​រងចាំ​មើល​ទាំងអស់គ្នា​ថា​តើ​ទូរស័ព្ទ​ទាំង​ពីនេះ​មាន​អ្វី​ពិសេស​ប្លែក​ខ្លះ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖
http://money.cnn.com/2016/02/01/technology/samsung-galaxy-7-rumors/
http://www.cnet.com/news/samsung-galaxy-s7-could-boast-3600mah-battery-fcc-docs-suggest/
http://www.gsmarena.com/rumor_reveals_samsung_galaxy_s7_s7_edge_price-news-16585.php

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

គ្រប់គ្នាៗ​កំពុងនិយាយ​ពី​ទូរស័ព្ទ​សាម​សុង​ Galaxy S

គ្រប់គ្នាៗ​កំពុងនិយាយ​ពី​ទូរស័ព្ទ​សាម​សុង​ Galaxy S

គ្រប់គ្នាៗ​កំពុងនិយាយ​ពី​ទូរស័ព្ទ​សាម​សុង​ Galaxy S

គ្រប់គ្នាៗ​កំពុងនិយាយ​ពី​ទូរស័ព្ទ​សាម​សុង​ Galaxy S