​កម្មករ​ឡូ​ត៍នេសាទ​ម្នាក់ លង់ទឹក​ស្លាប់

​សៀមរាប: កម្មករ​នេសាទ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ លង់ទឹក​ស្លាប់ កាលពី​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​តំបន់​ជ្រោយ​ថ្កុ​ល ស្ថិតក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។ នេះ​បើតាម​ការ​អោយដឹង ពី​ប្រជាបលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ប៉ុ​ស្កិ៍​នគរបាល រដ្ឋបាល​សង្កាត់​ចុង​ឃ្នៀ​ស​។​
​    ​
​សាកសព​ដែល​គេ​ប្រទះឃើញ ឈ្មោះ ព្រេ​ក ហឺ​ស ហៅ​២៤ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​គោក​ត្នោត ឃុំ​សសរ​ស្ត​ម ស្រុក​ពួក ខេត្តសៀមរាប​។ ជនរងគ្រោះ គឺ​បច្ចុប្បន្ន បានធ្វើ​កម្មករ​ឡូ​តិ៍​នេសាទ អោយ​ថៅកែ​នេសាទ​ម្នាក់ ឈ្មោះ មុយ ទ្រី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ដែល​ថៅកែ​ឡូ​តិ៍​នេសាទ​នោះ មាន​ទីលំនៅ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប ។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ព្រេ​ក ហឺ​ស បាន​បាត់​ខ្លួន កាលពី​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​១៤ ខែកុម្ភៈ ថា​មិនដឹង​ទៅ​ទីណា​ទេ លុះ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ទើប​គេ​ប្រទះឃើញ​សាកសព អណ្តែត​ក្នុង​ទឹក​មាត់បឹង​ទន្លេសាប នៅ​ចំណុច​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​    ​
​គេ​មិនដឹងថា ជនរងគ្រោះ មក​លង់ទឹក​នៅ​កន្លែងកើតហេតុ ដោយ​ចេញពី​ឃុំ​កែវ​ពណ៌ ស្រុក​ពួក ដោយ​វិធី​ណា​ឡើយ ទើប​លង់ទឹក​ស្លាប់​យ៉ាង​ដូច្នេះ ។​
​    ​
​បើតាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​បច្ចេក​ទេស​វិទ្យាសាស្ត្រ សហការគ្នាជាមួយ​នគរបាល ព្រហ្មទណ្ឌ​កំរិតធ្ងន់ ខេត្តសៀមរាប ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន បាន​បញ្ជាក់ថា នៅលើ​ដងខ្លួន​សាកសព ពុំមាន​ស្នាក​ស្នាម​អ្វី​ទាំងអស់ ដែល​បញ្ជាក់ថា ជនរងគ្រោះ ស្លាប់​ដោយ​ការធ្វើឃាត នោះទេ​។​
​    ​
​ទោះបីជា​សាកសព ប្រគល់​ទៅអោយ​ក្រុមគ្រួសារ រួចហើយ​ក៏ដោយ ករណីនេះ ប្រជាពលរដ្ឋ និយាយថា គួរតែ​សមត្ថកិច្ច បើក​ការស៊ើបអង្កេត បន្ថែមទៀត ដើម្បី​បញ្ជាក់​អោយបាន ដឹង​ច្បាស់​ថា តើ​រឿង​នោះ ជាការ​លង់ទឹក​ស្លាប់ ឬ​ផ្តើមចេញពី​រឿង​អ្វី​៕V/S

​កម្មករ​ឡូ​ត៍នេសាទ​ម្នាក់ លង់ទឹក​ស្លាប់

​កម្មករ​ឡូ​ត៍នេសាទ​ម្នាក់ លង់ទឹក​ស្លាប់

​កម្មករ​ឡូ​ត៍នេសាទ​ម្នាក់ លង់ទឹក​ស្លាប់