​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​កងយោធពល​ខេមរភូមិន្ទ​

ភ្នំពេញ: កាលពី​ព្រឹក​ក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦  អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី ជូន​ដល់​នាយទាហាន នាយទាហានរង តាម​បណ្តា​ការិយាល័យ​ចំណុះ ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​គោលបំណង​រួមចំណែក កាត់បន្ថយ​នូវ​រាល់​ហានិភ័យ ដែល​បង្កឡើង​ដោយ​កង្វះខាត លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​ដែល​នឹង​រិត​បន្តឹង ក្នុងការ​អនុវត្ត​ឱ្យបាន តាម​ក្រិ​ត្យ​ក្រម ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ​តទៅ ក្រោម​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ពី​សំណាក់​ភ្នាក់ងារ នគរបាល​ចរាចរណ៍ គ្រប់​ខេត្ត ក្រុង​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយរង​សេនាធិការ​ចម្រុះ នាយក​ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ បានធ្វើ​បទ​អត្ថាធិប្បាយ ដោយ​ពន្យល់​យ៉ាង​ក្បោះក្បាយ គួបផ្សំ​ជាមួយ​នូវ​រូបភាព​ស្លាយ នូវ​បណ្តា​មាត្រា ដែល​បានចែង​ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី ដោយ​លើក​យកមក​បង្ហាញ មួយ​មាត្រា​ម្តងៗ ជូន​ដល់​នាយទាហាន នាយទាហានរង ប្រមាណ​ជាជាង​មួយរយ​រូប ដែល​បាន​អញ្ជើញ​ចូលរួម ក្នុងឱកាស​ផ្សព្វផ្សាយ​ច្បាប់ ខាងលើនេះ​។​
​    ​
​អាស្រ័យ​ដោយ​កត្តា ពេលវេលា សម្រាប់​ការងារ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​រួមមាន ១២ ជំពូក និង ៩២ មាត្រា លោកនាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន ខ ភ ម ក្នុង​រយៈពេល​មួយ​ព្រឹក នា​ថ្ងៃ​ដដែល​នេះ បានធ្វើ​បទឧទ្ទេសនាម បាន​ចំនួន ១០ មាត្រា​។ លោក​បាន​មានប្រសាសន៍ថាៈ សម្រាប់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ខាងលើនេះ ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​កំណត់​យក​ថ្ងៃ​ពុធ រៀងរាល់​សប្តាហ៍ សម្រាប់​ផ្សព្វផ្សាយ​រហូតដល់​ចប់សព្វគ្រប់ នូវ​បណ្តា​មាត្រា​ទាំងឡាយ ដែល​មានចែង​ក្នុង ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ខាងលើនេះ​។​
​    ​
​ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ដាក់ឱ្យ​ដំណើរការ សាកល្បង​ចាប់ពី​ដើម ឆ្នាំ​២០១៦ រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ ក្រោម​ការណែនាំ​ចង្អុលបង្ហាញ ពី​សំណាក់​កងកម្លាំង​នគរបាល​ចរាចរណ៍ តាម​បណ្តា​ខេត្ត និង​រាជធានី រួម​ជាមួយនឹង​ការផាកពិន័យ​ខ្លះៗ នូវ​អ្នក​ធ្វើចរាចរ​ល្មើសច្បាប់​នោះ បញ្ហា​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​ចរាចរណ៍ ហាក់ដូច​ជាមាន​សភាព ថយចុះ​ជា​បណ្តើរៗ បើ​ប្រៀបធៀប​ទៅនឹង ឆ្នាំ​កន្លងទៅ​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់ មន្ត្រីនគរបាល​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​៕V/S

​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​កងយោធពល​ខេមរភូមិន្ទ​

​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​កងយោធពល​ខេមរភូមិន្ទ​

​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​កងយោធពល​ខេមរភូមិន្ទ​

​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​កងយោធពល​ខេមរភូមិន្ទ​

​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​កងយោធពល​ខេមរភូមិន្ទ​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ម សំ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​ដល់​នាយទាហាន តាម​បណ្តា​ស្ថាប័ន​ចំណុះ​ខុទ្ទកាល័យ​អគ្គបញ្ជាការ ខ ភ ម ។​