ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់​

​សៀមរាប: ជនសង្ស័យ ៣ នាក់ ត្រូវបាន ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ជនសង្ស័យ​ទាំង​៣​ខាងលើ ត្រូវបាន​ការិយាល័យ ប្រឆាំង​ជួញដូរ​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ឃាត់ខ្លួន ខណៈពេលដែល​ជន​នោះ សេព​គ្រឿងញៀន នៅ​ចំណុច​ខាងលើ ហើយ​បាន​នាំខ្លួន​មកកាន់ ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​ទាំង​៣ មាន​៖ ១.​ឈ្មោះ ជា សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លេងភ្លេង​ខ្មែ​រ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​, ២.​ឈ្មោះ រ៉ុ​ប សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មានមុខរ​បរជា កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប និង​៣.​ឈ្មោះ ពេជ្រ មិច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា កម្មករ​បុក​អណ្តូង មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ជនសង្ស័យ​ទាំង​៣ មិនត្រូវ​បាន សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ​ទេ ដោយ​សមត្ថកិច្ច បញ្ជូន​ជននេះ ទៅ​មណ្ឌល​កែប្រែ ដើម្បី​ធ្វើការ​បន្សាប​គ្រឿងញៀន​៕V/S

ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់​

​ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ ញៀន