កូន​ស្រី​ឥត​ខាន់ស្លា​១៦​ឆ្នាំ​របស់ ឈិន ឡុង បង្ហុយ​ផ្សែង​បារី​ជាមួយ​ម្ដាយ

កូន​ស្រី​ឥត​ខាន់ស្លា​១៦​ឆ្នាំ​របស់ ឈិន ឡុង បង្ហុយ​ផ្សែង​បារី​ជាមួយ​ម្ដាយ

កូន​ស្រី​អនីតិជន​​ឥត​ខាន់​ស្លា​របស់​កំពូល​តារា​សម្ដែង ឈិន ឡុង បាន​បង្ហោះ​រូបភាព​ជក់​បារី​​ជាមួយ​ម្ដាយ​នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន។

បវរកញ្ញា​ហុងកុង Elaine Ng ដែល​ត្រូវ​ជា​អតីត​មិត្ត​ស្រី​របស់​តារា​ភាពយន្ត Jackie Chan ធ្លាប់​មាន​រឿង​អាស្រូវ​ជា​ច្រើន​ចាប់​តាំង​ពី​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​ចាស់​របស់​ខ្លួន​មក​។ កាល​ពី​ឆ្នាំមុន តារា​សម្ដែង​អាយុ ៤៣ ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ចោទ​ថា​បាន​វាយ​កូន​ស្រី​របស់​ខ្លួន​ទៀត​ផង។ ថ្មី​ៗ​នេះ មនុស្ស​ជា​ច្រើន​រឹត​តែ​មាន​ការ​ភ្ញាក់​ផ្អើល​លើស​ដើម នៅ​ពេល​អ្នក​​​ម្ដាយ​រូប​នេះ​បាន​លើក​កន្ទុយ​បារី​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ជក់។

 

កូន​ស្រី​ឥត​ខាន់ស្លា​១៦​ឆ្នាំ​របស់ ឈិន ឡុង បង្ហុយ​ផ្សែង​បារី​ជាមួយ​ម្ដាយ

ភ្ជាប់​ជាមួយ​នឹង​រូបភាព​ខាង​លើ ក្មេង​ស្រី​អាយុ ១៦​ឆ្នាំ Etta Ng បាន​សរសេរ​​នៅ​លើ Instagramថា៖ “ម្ដាយ​ខ្ញុំ​គឺ​ពិត​ជា​អ្នក​ជះ​ឥទ្ធិពល​ដ៏​ល្អ​មែន”។ គេ​មិន​​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា នេះ​គ្រាន់​តែ​ជា​ការ​លេង​សើច​របស់​ម្ដាយ​កូន​នេះ ឬ​ក៏​តំណក់​ឈាម​របស់ Jackie Chan ពិត​ជា​អ្នក​ជក់​បារី​ពិត​មែន។ យ៉ាងណាក៏ដោយ ការណ៍​​ដែល​បវរកញ្ញា​ឆ្នាំ ១៩៩០ អនុញ្ញាត​ឲ្យ​កូន​ស្រី​ជក់​បារី​នេះ​គឺ​ខុស​ច្បាប់ ដោយ​សារ​តែ​នៅ​ហុងកុង អ្នក​ដែល​មាន​សិទ្ធិ​ជក់​បារី​គឺ​ត្រូវ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង៕

 

កូន​ស្រី​ឥត​ខាន់ស្លា​១៦​ឆ្នាំ​របស់ ឈិន ឡុង បង្ហុយ​ផ្សែង​បារី​ជាមួយ​ម្ដាយ

 

ចុចអាន៖ប្រជាជន​​ផ្អើល​ហៅ​ប៉ូលិស​ព្រោះ​ស្មាន​ថា​រឿង​ថ្មី​របស់ ​ឈិន ឡុង ​ជា​ការ​ធ្វើ​ភេរវកម្ម

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars