ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ​ប្រធានរដ្ឋសភាជាតិបាន​អនុញ្ញាតឲ្យេកអគ្គរដ្ឋទូត​សហព័ន្ឋរុស្ស៊ីប្រចំាកម្ពុជា​ លោក DMitry Tavetkor ​ចូលជួប​សម្តែងការគួរសម ​និងធ្វើសវនាការ ។

ជំនួបនេះប្រព្រឹត្ត​ទៅនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨​ កុម្ភៈ ២០១៦​ នៅវិមានរដ្ឋសភា​ ​ដោយមានការអញ្ជើញចូលរួមផងដែរ​ពីសំណាក់ប្រធាន ​និងអនុប្រធាន​គណៈកម្មការ​ជំនាញនានានៃរដ្ឋសភា​ និងមន្រ្តីស្ថានទូតរុស្ស៊ីជា​ច្រើនរូបទៀត ៕