ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ស្វាយ​រៀង ​៖ បច្ចុប្បន្ន ជំងឺ​​អុតក្តាម និង​ជំងឺ​ពងបែក​មាត់​ ចាប់ផ្តើម​វាយលុក​លើ​សត្វ​ពពែ​ នៅ​ក្នុង​ក្រុង​ស្វាយ​រៀង អស់​រយៈ​ពេល​ជាង​២​ស​ប្តា​ហ៍​​មក​ហើយ ដែល​ធ្វើ​ឱ្យ​ម្ចាស់​សត្វ​ពពែ ​មានការ​ព្រួយបារម្ភ​យ៉ាង​​ខ្លាំង ។

បើ​តាម​អ្នក​មីង​ម្នាក់​​ឈ្មោះ​សំណាង ដែល​ជា​ម្ចាស់​សត្វ​ពពែ​ជាង​៤០​ក្បាល រស់នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​​​ឱ្យ​ដឹង​ថា សត្វ​ពពែ​ដែល​គាត់​ចិញ្ចឹម បាន​ចាប់ផ្តើម​ឈឺចាប់​តាំងពី​ថ្ងៃ​ទី​៧ ​កុម្ភៈ ​២០១៦ មក​ម្ល៉េះ ដែល​អាកា​រៈ​​ដំបូង គឺ​ពពែ​ចាប់​ផ្តើម​ពងបែក​តាម​មាត់ ដោះ និង​ប្រដាប់​ភេទ​របស់​​វា ។

ប៉ុន្តែ​ការ​ស៊ី​ចំណី​របស់​វា​​នៅ​ធម្មតា និង​មិន​ទាន់​មាន​សត្វ​ពពែ​ណា​​បាន​ឈឺដល់​ថ្នាក់​ងាប់​នៅឡើយ​ទេ ដែល​​មក​ដល់​ពេល​នេះ​ ពពែ​ដែល​ឈឺ​សរុប​​មាន​ចំនួន​២២​ក្បាល ។ ​អ្នក​មីង និង​ក្រុម​គ្រួ​សារបាន​រាយការណ៍​រឿ​នេះ ជូន​ដល់​ពេទ្យសត្វ​របស់​ស្រុក​រួចរាល់​អស់​ហើយ​ដែរ ហើយ​ពេទ្យសត្វ​ ​ក៏​បាន​ចុះ​មក​ពិនិត្យ និង​បានឱ្យ​ថ្នាំ​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់ និង​ព្យាបាល​មួយ​ចំនួន​ផង​ដែរ ។ ប៉ុន្តែ​មិន​ទាន់​មានការ​សន្និដ្ឋាន​ថា​ តើ​សត្វ​ពពែ​ដែល​កំពុង​ឈឺ​ទាំងនេះ កើត​ជំងឺ​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​នោះ​ទេ ។ ​