សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

គី​ម កា​ដា​សៀន ប្រើ​តង្កៀបសម្រាប់​កល់​សុដន់​របស់​នាង​ឱ្យ​មើលទៅ​ឡើង​ខ្ពស់​ទោះបីជា​នាង​មាន​ស្វាមី និង​កូន​ក៏​ដោយ​។ តារា​ដើមទ្រូង​ធំ និង​ត្រគាក​ធំ​វ័យ​៣៥​ឆ្នាំ គី​ម កា​ដា​សៀន បាន​ចែករំលែក​បទ​ពិសោធន៍​របស់​នាង​លើ​ទំព័រ​ទ្វី​ធ័​រ កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ ថា «​អ្នក​ទាំងអស់​គ្នា​នឹង​មាន​សុដន់​ស្អាត​ដោយ​គ្រាន់តែ​ប្រើ​ដង្កៀប បើសិនជា​ចង់ឱ្យ​សុដន់​ឡើង​ខ្ពស់​» ។

បង្ហោះ​លើ​គេហទំព័រ​របស់​នាង​គី​ម កា​ដា​សៀន បាន​សរសេរ​ថា «​ខ្ញុំ​ត្រូវ​តែ​ចែករំលែក​ពី​អាថ៌​កំបាំង​ថែរក្សា​សុដន់​ដល់​អ្នក​ទាំងអស់​គ្នា ។ វា​គឺជា​ការណ៍​សម្ងាត់​របស់ខ្ញុំ​ពេល​ដែល​ថតរូប​ម្តង​ៗ​គ្មាន​កន្លែង​ទាស់​ទេ ។ ដំបូង​អ្នក​អ្នក​ត្រូវ​យក​វា​មក​កល់​ឱ្យ​សុដន់​ពើង​លូត​ទៅ​មុខ ដូច្នេះ​វា​កាន់តែ​ទាក់ទាញ បុរស​ៗ​នៅ​ជុំវិញ​ខ្លួន ។ ការងារ​នេះ​មិន​ចំណាយពេល​យូរ​ទេ តែ​នាង​ខ្ញុំ​ហា​៊​ន​ធានា​ថា​វា​ពិតជា​ធ្វើ​ឱ្យ​អ្នក​កាត់​តែ​សិច​ស៊ី​មួយ​កម្រិត​ទៀត​» ។

អ្វី​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ការ​លាប​ឡេ ឬ​ប្រេង​នៅ​លើ​ស្បែក​ព្រោះ​វា​នឹង​រអិល​» ។

នាង​គី​ម កា​ដា​សៀន បាន​រៀប​ការ​ជាមួយ​ខេ​ន្នី វែ​ស​កាលពី​ឆ្នាំ​២០១៤ និង​មានកូន​ពីរ​នាក់ ។

ប្រាក់​កម្រៃ​របស់​គី​ម កា​ដា​សៀន​ប្រចាំឆ្នាំ​២០១៥ គឺ​២៥,៥​លាន​ដុល្លារ ៕