ដឹង​ថា​ស្បែក​ខាង​ក្នុង​រថយន្ត Ford មាន​គុណភាព​កម្រិត​ណា​អត់​?

ដឹង​ថា​ស្បែក​ខាង​ក្នុង​រថយន្ត Ford មាន​គុណភាព​កម្រិត​ណា​អត់​?

ការ​ប្រើប្រាស់​រថយន្ត​មួយ​រយៈពេល​យូរ វា​ជា​រឿង​ចៀស​មិន​ផុត​ដែល​សម្ភារៈ​ទាំង​នោះ​អាច​នឹង​ចាស់​សឹក​រេចរឹល ដោយសារ​ការ​អង្គុយ ការ​ច្រត់​ដៃ​ទៅ​លើ​ទ្វារ ការ​កាន់​ចង្កូត​ជាដើម​។ ដូច្នេះ តើ​ក្រុមហ៊ុន Ford បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​?

 

ដើម្បី​ធានា​គុណភាព​នៃ​ប្រភេទ​ក្រណាត់ ស្បែក និង​ប្លាស្ទិក​បំពាក់​នៅ​ខាង​ក្នុង​រថយន្ត ក្រុម​ការងារ​ Ford បាន​យក​រាល់​សម្ភារៈ​ប្រើ​នៅ​ខាង​ក្នុង​រថយន្ត មក​ធ្វើ​តេស្ត​យ៉ាង​ល្អិតល្អន់ ជាមួយ​នឹង​ការ​ទាញ ការ​កោស ការ​ធ្វើតេស្ត​ទៅ​លើ​ក្លិន និង​ការធ្វើ​តេស្ត​ទៅ​លើ​ភាព​ធន់ និង​ស្នាម​ប្រឡាក់ ដោយសារ​សារធាតុ​ផ្សេងៗ​ដូចជា កាហ្វេ ជាតិ​ប្រេង និង​ធូលី​ដី​ជា​ដើម​។

 

ដឹង​ថា​ស្បែក​ខាង​ក្នុង​រថយន្ត Ford មាន​គុណភាព​កម្រិត​ណា​អត់​?

ការ​ធ្វើ​តេស្ត​សាកល្បង​នេះ​គឺ​ដើម្បី​ធានា​គុណភាព​សម្ភារៈ​រឹងមាំ ប្រើប្រាស់​បាន​យូរ ធន់​នឹង​ស្នាម​ប្រឡាក់​ និង​ស្នាម​ឆ្កូត​ផ្សេងៗ​។ សម្ភារៈ​ទាំង​នោះ​ត្រូវ​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​យ៉ាង​ផ្ចិតផ្ចង់​ជាច្រើន​ដំណាក់​កាល​ដូចជា​៖

 

– ការ​ធ្វើ​តេស្ត​ដោយ​កោស​ដោយ​ម្រាមដៃ​ទៅ​លើ​គំរូ​ប្លាស្ទិក​ផ្សេង​គ្នា​ ដើម្បី​មើល​ទៅ​លើ​ភាព​រឹងមាំ​របស់​វា​។​

 

ដឹង​ថា​ស្បែក​ខាង​ក្នុង​រថយន្ត Ford មាន​គុណភាព​កម្រិត​ណា​អត់​?

 

– ការ​ធ្វើតេស្ត​ទៅ​លើ​ភាព​ធន់​នឹង​ការ​ប្រឡាក់​ក្រណាត់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ប្រឡាក់​នឹង​សារធាតុ​ផ្សេងៗ បន្ទាប់​មក​យក​ទៅ​លាង​សម្អាត​ម្ដង​ទៀត ដើម្បី​ត្រួតពិនិត្យ​ភាព​ធន់​នឹង​ការ​ប្រឡាក់​របស់​សាច់​ក្រណាត់​។​

 

ដឹង​ថា​ស្បែក​ខាង​ក្នុង​រថយន្ត Ford មាន​គុណភាព​កម្រិត​ណា​អត់​?

 

– ​ការ​ធ្វើ​តេស្ត​នឹង​ការ​ប្រឡាក់​ពណ៌ ដោយ​យក​សម្ភារៈ​ដែល​មាន​ពណ៌​ផ្សេង​គ្នា​មក​ត្រដុស​នឹង​ស្បែក​កៅអី​រថយន្ត ដើម្បី​ពិនិត្យ​មើល​ថា​តើ​មាន​ដាន​ប្រឡាក់​ទៅ​នឹង​កៅអី​ឬទេ​។​

– ការ​ធ្វើ​តេស្ត​ចុង​ក្រោយ​ដោយ​យក​ក្រណាត់​ទៅ​កកិត​នឹង​ដុំ​ដែក​ដែល​មាន​ធ្មេញ​ស្រួច​ជាច្រើន​ដង​រហូត ៦០០​ជុំ ដើម្បី​សាកល្បង​ពី​ភាព​រឹងមាំ​របស់​វា​។​

 

ដឹង​ថា​ស្បែក​ខាង​ក្នុង​រថយន្ត Ford មាន​គុណភាព​កម្រិត​ណា​អត់​?

 

ក្រុម​ការងារ​ Ford ក៏​បាន​ធ្វើតេស្ត​ទៅ​លើ​ក្លិន​របស់​សម្ភារៈ​ផ្សេងៗ ដើម្បី​ធានា​គ្មាន​ក្លិន​រំខាន​ដល់​អ្នក​បើក​បរ​។ ការ​ធ្វើ​តេស្ត​យ៉ាង​ល្អិតល្អន់​នេះ គឺ​ជា​ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​ក្រុមហ៊ុន Ford ក្នុង​ការ​ផ្ដល់​ជូន​នូវ​រថយន្ត​ដែល​មាន​គុណភាព​ដល់​អតិថិជន និង​នៅ​តែ​បន្ត​ធានា​ឱ្យ​បាន​នូវ​ស្តង់ដារ​នៃ​ការ​ប្រើ​ប្រាស់​យូរ​អង្វែង និង​មាន​ផាសុកភាព​ជៀស​វាង​ការ​បំពុល​បរិស្ថាន​។​

ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់ សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរសព្ទ​លេខ​: 012 333 975 (​ភ្នំពេញ​) ឬ 063 766 661 (​សៀមរាប​) ឬ​តាម​ទំព័រ​ហ្វេសប៊ុក ​www.facebook.com/RMAFordCambodia ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​