iPhone មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ សូម្បី​តែ​ FBI ក៏​មិន​អាច​បំបែក​បាន


iPhone មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ សូម្បី​តែ​ FBI ក៏​មិន​អាច​បំបែក​បាន

ក្រោយ​ពេល​មាន​ព្រឹត្តិការណ៍​វាយ​ប្រហារ​មួយ​កើត​ឡើង​នៅ​រដ្ឋ​កាលីហ្វូញ៉ា​ តុលាការ​​សហរដ្ឋអាមេរិក​បាន​ចេញ​ដីកា​បង្កាប់​ឲ្យ​ក្រុមហ៊ុន​ Apple សហការ​ជា​មួយ FBI ក្នុង​ការ​ដោះ​លេខ​កូដ​សម្ងាត់​ដែល​មាន​លើ iPhone របស់​ភេរវជន​ ក្រោយពី​​ FBI មិន​អាច​បំបែក​លេខ​កូដ​នោះ​បាន​។​

 

iPhone មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ សូម្បី​តែ​ FBI ក៏​មិន​អាច​បំបែក​បាន

 

ប៉ុន្តែ​ការ​ស្នើ​នេះ​ត្រូវ​បាន​លោក​ Tim Cook នាយក​ប្រតិបត្តិ Apple ច្រាន​ចោល​ ​ដែល​លោក​លើក​ឡើង​ថា​នេះ​គឺ​ប៉ះ​ពាល់​ដល់​សិទ្ធ​ និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់។​ Cook បាន​បន្ត​ទៀត​ថា​នេះ​មិន​មែន​ជា​បញ្ហា​តូច​ទេ​ ហើយ​ប្រសិន​បើ​ Apple ជួយ FBI បំបែក​លេខ​សម្ងាត់​នោះ​វា​ហាក់​ដូច​ជា​ Apple បាន​ជួយ​ឲ្យ FBI អាច​បំបែក​នូវ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ iPhone នៅ​លើ​ពិភពលោក​ដូច្នេះ​ដែរ​។​

 

ចំពោះ​មូល​ហេតុ​ដែល​ FBI មិន​អាច​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​របស់​ iPhone ព្រោះ​ប្រព័ន្ធ​សុវត្ថិភាព​របស់​វា​គឺ​ជា​ទម្រង់​ encrypted ភ្ជាប់​ជា​មួយ​នឹង​ Hardware របស់​ iPhone តែ​ម្ដង​។ ជា​មួយ​គ្នា​នេះ​នូវ​ពេល​ដែល​បញ្ចូល​លេខ​សម្ងាត់​ខុស​ពី​មួយ​លើក​ទៅ​មួយ​លើក​ប្រព័ន្ធ​នេះ​នឹង​ពន្យារ​ពេល​នៃ​ដំណើរ​ការ​បញ្ចូល​លេខ​សម្ងាត់​លើក​ក្រោយ​ ហើយ​វា​នឹង​លុប​នូវ​ទិន្នន័យ​ទាំង​អស់​ដែល​មាន​ក្នុង​ iPhone នៅ​ពេល​មាន​ការ​បញ្ចូល​លេខ​សម្ងាត់​ខុស​ច្រើនដង។
 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ខាង​ FBI បាន​ប្រើ​វិធីសាស្ត្រ​ brute-force attack (បង្វិល​លេខ​ស្វ័យ​ប្រវត្តិ) ដែល​ FBI តែង​តែ​ប្រើ​ក៏​មិន​អាច​បំបែក​លេខ​សម្ងាត់​នោះ​បាន​ដែរ​។​ FBI ក៏​ធ្លាប់​សាក​ល្បង​ Update Firmware របស់​ iPhone នោះ​ផង​ដែរ​តែ​មិន​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​លេខ​កូដ​សម្ងាត់​សម្រាប់​ Update នោះ​មាន​តែ​ Apple ទេ​ទើប​មាន​៕
 

iPhone មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ សូម្បី​តែ​ FBI ក៏​មិន​អាច​បំបែក​បាន
 

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖  techinsider