(Video Highlights) Draxler រក​បាន​២​គ្រាប់​ដើម្បី​ជួយ​ឲ្យ Wolfsburg ឈ្នះ​នៅ​លើ​ទឹក​ដី Gent

ខ្សែ​​បម្រើ Julian Draxler បាន​ស៊ុត​បាល់​​បញ្ចូល​ទី​ពីរ​គ្រាប់ ខណៈ​ដែលក្រុម Wolfsburg បាន​កត់​ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-២ នៅ​លើ​ទឹក​ដី​ក្រុម Gent កាលពីថ្ងៃ​ពុធ ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​អាល្លឹ​ម៉ង់​មួយ​​នេះ​​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​នៃក្រប​ខ័ណ្ឌ Champions League​។

wolfburgខ្សែ​បម្រើ​អន្តរ​ជាតិអាល្លឺ​ម៉ង់​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ទាំង​ពីរ​តង់ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១ ខណៈ​ដែល Max Kruse ក៏​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ផង​ដែរ ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ពី​សំណាក់ក្រុម Gent បាន​​ផ្តល់​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​របស់​បែល​ហ្ស៊ិកមួយ​នេះ​នូវ​ក្តី​សង្ឃឹម​ខ្លះ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៅ​ថ្ងៃ​ទី​៨ ខែមីនា ក្នុង​ទីក្រុង Wolfsburg​​។ Draxler បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អនៅកីឡ​ដ្ឋាន Ghelamco Arena ក្រោយ​ពី​បាន​​ផ្តល់​ការ​ខកចិត្ត​ដល់ក្រុម Manchester United ក្នុង​ពេលក្រុម Wolfsburg បាន​ទទួល​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ៣-២ កាល​ពី​ខែ​ធ្នូ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ពូល​ដើម្បី​ទម្លាក់​ក្រុម​បិ​សាច​ក្រហម​​របស់​លោក Louis van Gaal ឲ្យ​ធ្លាក់​ទៅកាន់​ក្រប​ខ័ណ្ឌ Europa League​។ Kruse ដែល​ជា​មិត្ត​រួម​ក្រុម​អាល្លឺ​ម៉ង់​របស់ Draxler បាន​បន្ថែមគ្រាប់​បាល់​ទី​​​សម្រាប់​ក្រុម Wolfsburg នៅនាទី ទី​៦០ ខណៈ​ដែល​ខ្សែ​ការ​ពារ​របស់​ Gent មាន​ភាព​ទន់​ជ្រាយ ហើយ​រូប​គេ​ស្ទើរ​​តែ​បាន​បន្ថែម​គ្រាប់​បាល់​ទី​៤​ទៅ​ហើយ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​នាទី​បន្ទាប់​ពីនោះ​តាម​រយៈ​ការ​ស៊ុត​​បាល់​ប៉ះ​របារ​ទី​។ ប៉ុន្តែ Wolfsburg ដែល​ជាម្ចាស់​ជើង​ឯក German Cup កាលពី​រដូវ​កាលមុន បាន​បាត់​បង់​ភាព​រឹង​មាំ​របស់​​ខ្លួន ក្រោយ​ពី​ប្រធានក្រុម Sven Kums របស់ Gent បាន​ស៊ុត​បាល់​​បញ្ចូល​ទី​រយៈ​ពេល​១០​នាទី​ចុង​ក្រោយ នៅមុនពេល Kalifa Coulibaly បាន​បន្ថែមគ្រាប់​បាល់​ទី​២​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​៕

ទស្សនាវិដេអូ Highlights ខាងក្រោម៖

ប្រភព​ព័ត៌​មាន៖​ Channel News Asia