លោក Klopp របស់ Liverpool រីក​រាយក្នុង​ការ​វិល​ទៅកាន់​អាល្លឺ​ម៉ង់​រាត្រីនេះ​

លោក Jurgen Klopp ​នឹង​វិល​ទៅកាន់​ប្រទេស​អាល្លឺ​ម៉ង់​​ជា​លើក​ទីមួយ​ក្នុងនាម​ជា​គ្រូ​បង្វឹក​របស់ក្រុម Liverpool នៅ​រាត្រី​នេះ ដោយ​សម្លឹង​រក​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League នៅលើ​ទឹក​ដីក្រុម Augsburg ក្នុង​ការ​ខិត​ខំ​​ប្រឹង​ប្រែង​របស់​លោកក្នុង​ការ​បំពេញការ​ស្រេក​ឃ្លាន​ការ​ឈ្នះ​ពាន​របស់​ក្រុម​ហង្ស​ក្រហម​។

klopអ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​ធ្វើ​ការ​ប្រជែង​គ្នា​ទិញ​សំបុត្រ​សម្រាប់​ការ​ប្រកួត​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ជើង​ទី​១នៅ​កីឡ​ដ្ឋាន WWK Arena ដើម្បី​ទស្ស​នា​ការ​ប្រកួត​របស់​ក្រុម Liverpool ដែលមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ចំណោមការ​ប្រកួតក្រប​ខ័ណ្ឌ​អឺ​រ៉ុប​៦​លើក​​របស់​ពួក​គេ​ក្រោម​ការ​​ដឹកនាំ​របស់​លោក Klopp និង​ទើប​តែ​ទទួល​បាន​ការ​ជឿ​ជាក់​តាម​រយៈ​ការផ្តួលក្រុម Aston Villa កាល​ពី​ថ្ងៃ​អាទិត្យ​។ Augsburg បាន​ទទួល​ការ​ស្នើរ​រហូត​​ដល់​ទៅ​៥០០០​នាក់​សម្រាប់​សំបុត្រ​ក្រៅ​​ដី​ត្រឹម​តែ​២០០០​សំបុត្រ​​សម្រាប់​ការ​ប្រកួត​របស់​ក្រុម Liverpool នៅ​​កីឡ​ដ្ឋាន​ដែល​អាច​ផ្ទុក​អ្នក​ទស្ស​នា​បាន​២៦១៦០នាក់ ខណៈ​​ដែលការ​ប្រកួត​ជើង​ទី​២​នៅ​កីឡ​ដ្ឋាន Anfield នឹង​ត្រូវ​​​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ពោល​គឺ​ត្រឹម​តែ​៣​​ថ្ងៃ​នៅមុន​ពេល Liverpool ​ប្រកួត​ជា​មួយ​នឹងក្រុម Manchester City ក្នុង League Cup វគ្គ​​ផ្តាច់​ព្រ័ត្រ​។ ខណៈ​ដែលលោកកំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​វិល​ទៅ​កាន់​មាតុ​ប្រទេស​របស់​ខ្លួន​វិញ លោក Klopp ដែល​បាន​ចាក​ចេញពីក្លិប Borussia Dortmund ដើម្បី​ជំនួសកន្លែង​លោក Brendan Rogers ក្នុងនាម​ជា​គ្រូ​បង្វឹក​របស់ Liverpool កាល​ពី​ខែ​តុលា​នោះ កំពុង​តែ​​ផ្តោត​លើ​ការ​ងារក្នុង​ដៃ​របស់​លោក​។ គ្រូ​បង្វឹក​​វ័យ​៤៨​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «អំឡុង​ពេល​ចាប់​​ឆ្នោត ខ្ញុំ​មិន​បាន​គិត​ថា «សូម​វា​ជា​ក្លិប​របស់អាល្លឺ​ម៉ង់​ឡយ»​។ ក្នុង​ពេលនោះ ខ្ញុំ​បាន​ចាក​ចេញ​អស់​រយៈ​ពេល​៤​ខែមកហើយ​។ ខ្ញុំ​​​កំពុង​តែ​សម្លឹង​ឆ្ពោះ​​ទៅកាន់​អាល្លឺម៉ង់ ប៉ុន្តែ វា​ជា​ការ​ងារ​មួយ​»​។ ការ​ប្រកួតនៅ​រាត្រីនេះ​នឹង​​​ចាប់ផ្តើម​នៅម៉ោង​៣:០៥​ទៀប​ភ្លឺ​៕

  • លោក Klopp របស់ Liverpool រីក​រាយក្នុង​ការ​វិល​ទៅកាន់​អាល្លឺ​ម៉ង់​រាត្រីនេះ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/02/18  Category:កីឡា