លោក Harry Redknapp : តោខៀវគួរតែងតាំងលោក Guus Hiddink ធ្ចើជាគ្រូបង្វឹកអចិន្រ្តៃយ៏

ក្រោយពីបានបណ្តេញលោក Jose Mourinho ចេញកាលពីខែធ្នូឆ្នាំមុន លោក Harry Redknapp មានជំនឿថាក្លឹប Chelsea គួរតែឈប់ស្វែងរកគ្រូបង្វឹកថ្មី ហើយត្រូវងាកមកតែងតាំងគ្រូបង្វឹកបណ្តោះអាសន្នដែលមានស្រាប់គឺលោក Guus Hiddink និងត្រូវឈប់បង្វែការចង់បានទៅលើលោក Diego Simeone វិញទៅ។
1
ដកស្រង់សម្តីតាមរយ: Alan Brazil Sports Breakfast, អតីតគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spur, ញញួរធំWestHam និង QPR បានបញ្ជាក់ថា “យើងតែងតែនិយាយអំពីរឿងនេះ តើនរណាម្នាក់គួក្លាយជាគ្រូបង្វឹករបស់ក្លឹប Chelsea? តើអាចជាលោក Guus Hiddink ឬអត់?”

គ្រូបង្ខឹកសញ្ជាតិហូឡង់រូបនេះ បានទទួលខុសត្រូវការងារយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន តាំង ពីខែធ្នូឆ្នាំ២០១៥មកម្លេះ ប៉ុន្តែគាត់មិនត្រូវបានគេជឿជាក់ថានិងទទួលការងារនេះជាគ្រូបង្វឹក ពេញសិទ្ធិនៅឡើយទេ ទោះបីលទ្ធផលមួយរយៈកន្លងមកនៅ Barclay Premier league មានលទ្ធផលល្អប្រសើរក៏ដោយ។ ប៉ុន្តែនៅពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ដែលពួកគេបានរងបរាជ័យក្រោមថ្វីដៃក្លឹប PSG កាលពីថ្ងៃអង្គារដោយលទ្ធផលជើងទី១ 2-1 លោក Redknapp បានបន្ថែមថា Chelsea កំពុងតែមានគ្រូបង្វឹកល្អម្នាក់កំពុងដឹកនាំហើយ។ ហេតុអ្វីក៏គាត់មិនអាចទទួលបន្ទុកការងារនេះបាន? ហេតុអ្វីក្លឹបមិនផ្តល់ឱកាសអោយគាត់ជាអចិន្រ្តៃយ៏?គាត់បានបំពេញការងារយ៉ាងល្អប្រសើរ បន្ទាប់ពីគាត់បានចូលមកកាន់មុខតំណែងនេះ ហើយប្រសិនបើគាត់មានវិធិសាស្រ្តក្នុងការលេងល្អៗ ព្រមទាំងនាំកីឡាករមួយចំនួនមកពង្រឹងក្លឹបនារដូវក្តៅខាងមុខ គាត់និងទទួលបានភាពជោគជ័យដល់ក្លឹបជាមិនខាន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរបស់ក្លឹប Atletico Madrid លោកDiego Simeone គឺកំពុងតែមានការទាក់ទងយ៉ាងពេញចិត្តបំផុតទៅនិងការផ្លាស់មកកាន់កីឡាដ្ឋាន Stamford Bridge ដើម្បីជំនួសតំណែងលោក Jose Mourinho ជាអចិន្រ្តៃយ៏ ស្របពេលដែលលោក Massimiliano Allegri ដែលជាគ្រូបង្វឹកក្លឹបសេះបង្កង់ Juventus និងលោកគ្រូបង្វឹកជម្រើសជាតិ អ៊ីតាលី Antonio Conte ក៏កំពុងតែស្ថិតនៅក្នុងការឃ្លាំមើលរបស់ក្លឹបតោខៀវផងដែរ។

ដោយ៖ ប៉ូលីន

ប្រភព Talksport