ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២១ តំបន់​មួយចំនួន​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល​ដាច់​ភ្លើង​

​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ នៅតាម​តំបន់​ភ្លើង​ផ្សេងៗ​មួយចំនួន ដើម្បី​សម្រួល​ដល់​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​ថ្មី ក្នុងការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។​

​តំបន់​ភ្លើង​ដែល​អគ្គិសនី​ផ្អាក​ការផ្គត់ផ្គង់​រយៈ​៤​ថ្ងៃ​ទាំងនោះ​រួមមាន​៖ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​រសៀល នឹង​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​លេខ P១១៥ ស្ថិតនៅ​ភូមិ​ទ្រា ក្នុង​សង្កាត់​ស្ទឹងមានជ័យ​, តំបន់​ភ្លើង​លេខ ប​.​ត​៣៨៧ ស្ថិតនៅ​ស​ង្គា​ត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​, តំបន់​ភ្លើង​មួយចំនួន ស្ថិតនៅ​សង្កាត់​ចោមចៅ ខ​ណ្ដ​ពោធិ​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជើងឯក ចាប់ពី​ភូមិ​តា​ឡឺ រហូតដល់​ភូមិ​បា​គូ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​រសៀល នឹង​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​លេខ ប​.​ត​១៩១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣៩ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខ​ណ្ដ​៧​មករា​, តំបន់​ភ្លើង​លេខ ប​.​ត​៣៨៧ ស្ថិតនៅ​ភូមិ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​, តំបន់​ភ្លើង​លេខ P០០៤, P១២៨០ ស្ថិតនៅ​ភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​តំបន់​ភ្លើង​លេខ P១៣៦១, P១៤៦០, P១៥០៦, P១៥០៧ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ចំណែក នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​រសៀល នឹង​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​លេខ ប​.​ត​៣០៦ ស្ថិតក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​, តំបន់​ភ្លើង​លេខ P០០៤, P១២៨០ ស្ថិតនៅ​ភូមិ​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​, តំបន់​ភ្លើង​លេខ​មួយចំនួន​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​, ភូមិ​ទំនប់ ភូមិ​ពោងពាយ ភូមិ​បា​យ៉ាប ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ដ​សែន​សុខ​, តំបន់​ភ្លើង​លេខ​មួយចំនួន​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខ​ណ្ដ​ព្រែក​ព្នៅ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ដោយឡែក នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​រសៀល នឹង​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​១ ភូមិ​២ ភូមិ​៣ ភូមិ​ដើម​គរ ភូមិ​គៀន​ឃ្លាំង ក្នុង​សង្កាត់​ជ្រោយចង្វារ ខ​ណ្ដ​ជ្រោយចង្វារ​, តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ភូមិ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ រហូតដល់​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​, តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោគ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​, ភូមិ​ទំនប់ ភូមិ​ពោងពាយ ភូមិ​បា​យ៉ាប ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ជាត​លេខ​៥ ចាប់ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខ​ណ្ដ​ព្រែក​ព្នៅ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញា​ឭ ខេត្តកណ្តាល​។

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​