ទឹក​ការ៉ុត​ល្អ​ចំពោះ​សុខភាព​បេះដូង​យ៉ាងណា​គួរតែ​អាន​អត្ថបទ​មួយ​នេះ​!!!

ទឹក​ការ៉ុត​ល្អ​ចំពោះ​សុខភាព​បេះដូង​យ៉ាងណា​គួរតែ​អាន​អត្ថបទ​មួយ​នេះ​!!!

របប​អាហារ​ដើរតួនាទី​យ៉ាង​សំខាន់​មួយ​ចំពោះ​សុខភាព​ទូទៅ​ទាំងអស់ ហើយ​ក៏​ល្អ​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ផងដែរ​។ ការ​ញ៉ាំ​ការ៉ុត​មិន​ត្រឹមតែ​ពង្រឹង​ដល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​ទេ តែ​ក៏​ផ្តល់​ភាព​អស្ចារ្យ​ដល់​សុខភាព​បេះដូង និង​សម្រក​ទម្ងន់​បាន​ដែរ​បើ​សិន​ជា​អ្នក​អាច​ថែរក្សា​របប​អាហារ​ឲ្យមាន​តុល្យភាព​ល្អ​។

​ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrition Journal កាលពី​ឆ្នាំ ២០១១ បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ការ៉ុត​ស្រស់ ៤៨០​មី​លី​លីត្រ​រាល់ថ្ងៃ​អ​ច​បង្កើន​ចំនួន​អង់​ទី​អុក​ស៊ីដង់ និង​ទប់ស្កាត់ Lipid Peroxidation យ៉ាង​គួរឲ្យកត់សម្គាល់​។ ពាក្យ​ថា Lipid Peroxidation គឺជា​ដំណើរការ​មួយ​អុកស៊ី​ដង់បំផ្លាញ​អាស៊ី​ត​ខ្លាញ់ Unsaturated បែប​ធម្មជាតិ​។

​ការ៉ុត​សម្បូរ​ទៅ​ដោយ​សារធាតុ Nitrates ដែល​ជួយ​សរសៃឈាម​ឲ្យ​រីក​ធំ ដូច្នេះ​វា​នឹង​ពង្រឹង​ដល់​របត់​ឈាម​រត់​កាន់តែ​ស្រួល​។

​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ប្រយោជន៍​មួយ​នេះ​ពី​ការ៉ុត​នោះ​គឺ​ការធ្វើ​ទឹកក្រឡុក​ញ៉ាំ​មួយ​កែវជា​រៀងរាល់​ព្រឹក​។ អ្នក​គ្រាន់តែ​កិន​ការ៉ុត​ពីរ​បី​មើ​ម ហើយក៏​អាច​លាយ​ទឹក​ក្រូចឆ្មា​ដើម្បី​បង្កើន​រសជាតិ​ដែរ ឬ​បន្ថែម​អំបិល​បន្តិចបន្តួច​។​

​ក្រៅពី​ការពារ​ប្រព័ន្ធ​បេះដូង​សរសៃឈាម ទឹក​ការ៉ុត​ក៏​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​រហូត​ដល់ ៥​ភាគរយ​ដែរ​។ នេះ​ដោយសារ​តែ​ទឹក​ការ៉ុត​មាន​ជាតិ​សរសៃ ប៉ូ​តា​ស្យូម ណៃ​ត្រេត និង​វីតាមីន C ដែល​សុទ្ធសឹងតែ​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​ទាំងអស់​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។