លោកស្នងការ នគរបាលជួយ សង្គ្រោះស្ត្រីគ្មាន ទីពឹងក្រោយជួប គ្រោះថ្នាក់ចរាចរ ខណ:គ្រូពេទ្យមិនអើលពើ

ខេត្តកណ្តាល៖ បន្ទាប់ពីស្ត្រីគ្មានទីពឹងម្នាក់ បានជួបគ្រោះថ្នាក់ ចរាចរនៅ ម៉ោងប្រហែលជិត១២យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវលេខ១១៥ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរថយន្តបុក រងរបួសធ្ងន់ត្រូវបាន កម្លាំងអធិការដ្ឋាន ក្រុងតាខ្មៅដឹកនាំ ដោយលោក ឡាង លន់ អធិការរងទទួល ផែនចរាចរផ្លូវគោក ដឹកស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ជ័យជម្នះ ដើម្បីជួយសង្គ្រោះ តែគ្រូពេទ្យមិន រវល់ ព្យាបាល ទើបលោកស្នងការ ដាក់បទបញ្ជាទៅ កម្លាំងរបស់លោក ឲ្យលោកគ្រូពេទ្យ ជួយព្យាបាលស្ត្រីរងគ្រោះ ជាបន្ទាន់ទោះអស់ លុយប៉ុន្មានក៏។

ប្រភពព័ត៌មានបាននិយាយ ស្ត្រីម្នាក់គ្មានសាច់ញាតិ ត្រូវបានរថយន្ត មួយគ្រឿងបុក ទាំងកំរោលបណ្តាល ឲ្យរងរបួសផុង លលាក្បាលផ្នែក ខាងមុខ និងបាក់ថ្គាមផងនោះ ត្រូវបានលោក ឡាង លន់ អធិការរងក្រុងតាខ្មៅ ដឹកនាំកម្លាំងដឹក ស្ត្រីរងគ្រោះតាម រថយន្តសឺរ៉ែនរបស់អធិការ ទៅកាន់ មន្ទីរ ពេទ្យ ជ័យជម្នះដើម្បី ជួយសង្គ្រោះអាយុជីវិត ប៉ុន្តបន្ទាប់ពី ដឹកដល់មន្ទីរពេទ្យគ្រូពេទ្យ មិនជួយព្យាបាល ទំនងជាមកពីស្ត្រី រងគ្រោះគ្មាន សាច់ញាតិ ដោយទុក អ្នកជំងឺចោលនៅ លើរថយន្តនោះ ក្រោយមកដំណឹងនោះ ក៏បានដឹងដល់ លោកស្នងការ ទើបលោកស្នងការដាក់ បទបញ្ជាឲ្យកម្លាំង ខិតខំ យកចិត្តទុក ដាក់ចំពោះស្ត្រី រងគ្រោះហើយប្រាប់ លោកគ្រូពេទ្យឲ្យ ជួយព្យាបាលស្ត្រី រងគ្រោះទោះអស់ លុយប៉ុន្មានក៏ដោយ។

ប្រភពបន្តទៀយថា លោកស្នងការ ខេត្តកណ្តាល ជាអ្នកចេញលុយទាំងអស់ ទោះបីស្ត្រីរង គ្រោះជាមនុស្ស គ្មានសាច់ញាតិ ឬក៏សតិមិនគ្រប់ ក្តីក៏ជាមនុស្សដែរ មួយសន្ទុះក្រោយ មកទើបគ្រូពេទ្យព្រម ព្យាបាលស្ត្រីរងគ្រោះ ក្នុងហេតុការនេះធ្វើ ឲ្យមតិមហាជនកោត សរសើរចំពោះ លោកស្នងការ ដែលមានទឹកចិត្ត សម្បុរសធម៌ជួយ សង្គ្រោះស្ត្រីរងគ្រោះ ក៏ដូចជាជួយរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ខណៈមានក្រុមចោរប្លន់ ជាបន្តបន្ទាប់ទូរ ទាំងប្រទេសនោះ៕

លោកស្នងការ នគរបាលជួយ សង្គ្រោះស្ត្រីគ្មាន ទីពឹងក្រោយជួប គ្រោះថ្នាក់ចរាចរ ខណ:គ្រូពេទ្យមិនអើលពើ

លោកស្នងការ នគរបាលជួយ សង្គ្រោះស្ត្រីគ្មាន ទីពឹងក្រោយជួប គ្រោះថ្នាក់ចរាចរ ខណ:គ្រូពេទ្យមិនអើលពើ

លោកស្នងការ នគរបាលជួយ សង្គ្រោះស្ត្រីគ្មាន ទីពឹងក្រោយជួប គ្រោះថ្នាក់ចរាចរ ខណ:គ្រូពេទ្យមិនអើលពើ