កុក បូរីស ​ថា​ក្រុម Cambodian Tiger ​មាន​សមត្ថភាព​ប្រជែង​យក​ពាន​បាន​

កុក បូរីស ​ថា​ក្រុម Cambodian Tiger ​មាន​សមត្ថភាព​ប្រជែង​យក​ពាន​បាន​

កុក បូរីស ​ប្រធាន​ក្រុម​របស់​ភ្នំពេញ​ក្រោន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ក្រុម Cambodian Tiger ថា ​ជា​ក្រុម​មួយ​ដែល​បាន​អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ល្អ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ហើយ​ពួកគេ​បច្ចុប្បន្ន​នេះ​ក៏​មាន​សមត្ថភាព​ប្រជែង​យក​ពាន​រង្វាន់​លីគ​កំពូល​ Metfone Cambodian League 2016 ផង​ដែរ។

 

កុក បូរីស ​ថា​ក្រុម Cambodian Tiger ​មាន​សមត្ថភាព​ប្រជែង​យក​ពាន​បាន​

កុក បូរីស ​ថា​ក្រុម Cambodian Tiger ​មាន​សមត្ថភាព​ប្រជែង​យក​ពាន​បាន​

 

 

ក្រុម​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​បើក​កីឡដ្ឋាន RSN ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Cambodian Tiger ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​នេះ ​ដែល​ជាការ​​ប្រកួត​បើក​ឆាក​ដំបូង​សម្រាប់​ពានរង្វាន់​លីគ​កំពូល​កម្ពុជា។ ​មុន​ការ​ចាប់​ផ្ដើម​នេះ​ដែរ ​កុក បូរីស ​ដែល​ទើប​តែ​ត​កុងត្រា​ជាមួយ​ក្រោន​២​ឆ្នាំ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​លើ Facebook ​របស់​ខ្លួន​ថា ​សូម​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ ​ព្រោះ​វា​ជា​ប្រកួត​មួយ​ដ៏​អស្ចារ្យ​រវាង​ក្រុម​ជើង​ឯក​រដូវ​កាល​មុន ​និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤។

 

បន្ថែម​ពី​លើ​នេះ​ កីឡាករ​សញ្ជាតិ​ខ្មែរ-បារាំង​ខាង​លើ​បាន​និយាយ​ពី​ទម្រង់​លេង​របស់ Cambodia Tiger​ថា​ ក្លឹប​ដែល​មាន​គ្រូ​បង្វឹក​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ មាន​ការ​រីក​លូតលាស់​យ៉ាង​លឿន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ហើយ​ពួកគេ​ក៏​អាច​មាន​សមត្ថភាព​ដណ្ដើម​យក​ពាន​រង្វាន់​រដូវ​កាល​ថ្មី​នេះ​ដែរ។

 

ខាង​ក្រោម​នេះ​ជា​តារាង​នៃ​ការ​ប្រកួត​សប្ដាហ៍​ទី​មួយ​នៃ​ពាន​រង្វាន់ Metfone Cambodian League 2016 ៖

 

កុក បូរីស ​ថា​ក្រុម Cambodian Tiger ​មាន​សមត្ថភាព​ប្រជែង​យក​ពាន​បាន​

 

 

អត្ថបទ៖ មុន្នី រម្យ