ឆ្ងល់​​រថយន្ត​ប្រភេទ​​​​ Full Option មាន​ន័យ​បច្ចេកទេស​យ៉ាង​ម៉េច?

ឆ្ងល់​​រថយន្ត​ប្រភេទ​​​​ Full Option មាន​ន័យ​បច្ចេកទេស​យ៉ាង​ម៉េច?

អតិថិជន​អ្នក​ប្រើប្រាស់​រថយន្ត​ប្រាកដ​ជា​ធ្លាប់​ឮ​រថយន្ត​ប្រភេទ Full Option ជា​រថយន្ត​ដែល​មាន​ការ​ផលិត​ឡើង​យ៉ាង​ពិសេស ហើយ​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រណិត​​ធម្មតា។

 

ឆ្ងល់​​រថយន្ត​ប្រភេទ​​​​ Full Option មាន​ន័យ​បច្ចេកទេស​យ៉ាង​ម៉េច?

 

លោក ឃុន ចាន់​ថា នាយកចាត់ការ​ទូទៅ​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto ដែល​នាំ​ចូល​ប្រណិត Mercedes-Benz របស់​អាល្លឺម៉ង់​ប្រាប់​ថា រថយន្ត Full Option សំដៅ​លើ​រថយន្ត​ប្រភេទ​ប្រណិត ដែល​មាន​ការ​រចនា​ឡើង​យ៉ាង​ពិសេស​ជាមួយ​ការ​បំពាក់​គ្រឿង​បរិក្ខារ​និង​បច្ចេកវិទ្យា​ទំនើប​លើស​រថយន្ត​ប្រណិត​ធម្មតា។

 

លោក​ថា រថយន្ត​ប្រភេទ Full Option គឺ​មាន​ការ​រចនា​បន្ថែម​​តាម​ការ​កុម្ម៉ង់​​របស់​អតិថិជន​លើស​អ្វី​ដែល​រោងចក្រ​ផលិត​​​ជា​​ស្តង់ដារ​លក់​លើ​ទីផ្សារ។

 

“​ដូចជា​មាន​ផ្លាស់ប្ដូរ​លក្ខណៈ​បច្ចេកទេស​ខាង​ក្នុង ប្រព័ន្ធ​គ្រឿង​បញ្ជា ប្ដូរ​យ៉ាន់​កង់​ថ្មី ចង្កូត បន្ថែម​ប្រព័ន្ធ​កាមេរ៉ា​ក៏​ដូចជា​ចំណុច​បច្ចេកទេស​ដទៃ​ទៀត​តាម​តម្រូវការ​និង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន ដែល​ខុស​ពី​លក្ខណៈ​ដើម​ចេញ​ពី​រោងចក្រ​”។

 

រថយន្ត​ប្រភេទ Full Option មាន​ការ​ពិបាក​កំណត់​ជាក់លាក់​ណាស់។ ប៉ុន្តែ​អ្នក​ប្រើប្រាស់​រថយន្ត​ប្រណិត​ភាគច្រើន​យល់​ថា រថយន្ត​ដែល​មាន​ការ​កុម្ម៉ង់​បន្ថែម​លើស​ស្តង់ដារត្រូវ​បាន​គេ​ចាត់​ជា​រថយន្ត​ប្រភេទ Full Option។

 

លោក​​ឃុន ចាន់​ថា​បញ្ជាក់​ថា រថយន្ត​ប្រភេទ Full Option មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ធម្មតា និង​តម្លៃ​អាច​កើន​ឡើង​អាស្រ័យ​តាម​ការ​កុម្ម៉ង់ជាក់ស្ដែង​របស់​​អ្នក​ប្រើប្រាស់​។

 

អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​ថា អតិថិជន​អាច​សម្រេច​ចិត្ត​ជ្រើសរើស​ប្រភេទ​រថយន្ត Full Option តាម​លទ្ធភាព​និង​ការ​ពេញចិត្ត ប៉ុន្តែ​ក៏​ត្រូវ​គិត​មើល​ពី​ភាព​ចាំបាច់​សម្រាប់​ការ​ប្រើប្រាស់​ដើម្បី​កុំ​ឲ្យ​ចំណាយ​លុយ​ឥត​ប្រយោជន៍។

 

ចុច​អាន៖ អំពូល​ភ្លើងភ្លឺ​ពេល​ថ្ងៃ រួម​ចំណែកកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

 

អត្ថបទ៖ ប៊ុណ្ណារ៉ា