អូឡាំពិកកម្ពុជាធ្វើមហាសន្និបាតប្រចាំឆ្នាំ

ភ្នំពេញ:    ​ភ្នំពេញ​:​​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ កម្ពុជា​បានធ្វើ​ពេញ​មួយ​ថ្ងៃទី​១៨​កុម្ភៈ​ដោយមាន​ការចូលរួម​ពី​សំណាក់​ លោថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។​

​    ​ជាមួយនឹង​របាយការណ៍​បើក​មហាសន្និបាត​របស់​ឯកឧត្តម​ប្រធាន​អូឡាំពិក​នោះ​ អង្គ​មហាសន្និបាត​បាន​ពិនិត្យ​មើល​របាយការណ៍​ការ​ងារ​ប្រចាំឆ្នាំ​២០១៥ និង ទឹ​សដៅ​ឆ្នាំ​២០១៦ របាយការណ៍​ហេ​រញ្ញ​វត្ថុ​ដែល​បង្ហាញ​ដោយ​ឯក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​លី កុសល​ដែលជា​ប្រធាន​គណៈកម្មាធិការ​ហេ​រញ្ញ​វត្ថុ​អម​គណៈកម្មាធិការ​ជាតិ​ អូឡាំពិក​កម្ពុជា​ពរមទាំង​ពិភាក្សា​ជាមួយ​បណ្ដា​សហព័ន្ធ​ជាតិ​នានា​ដែលជា​ សមាជិក ។​

​    ​ឯកឧត្តម​ប្រធាន​បាន​សំណូមពរ​ឲ្យ​មហាសន្និបាត​នេះ​ក្លាយជា​អង្គ​ពិភាក្សា​ ពិគ្រោះ​យោបល់ និង ធ្វើការ​វិភាគ​ល្អិត​ល្ង​ន់​លើ​បច្ចុប្បន្នភាព​របស់​សហ​ព័ន្ធ​កីឡា​ជាតិ​ នីមួយៗ​ដោយ​វិភាគ​តាម​រូបមន្ត​<SWOT Analysis>​រក​ឲ្យ​ឃើញ​នូវ​ប្រភព​ជម្ងឺ មេរោគ ដើម្បី​ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ដាក់​ថ្នាំ និង ព្យាបាល​ឲ្យ​ទាន់ពេលវេលា និង ដាក់ចេញ​នូវ​វិធានការ​ជាក់ស្ដែង​ម៉ឺងម៉ាត់​មួយ​សម្រាប់​ឆ្នាំ​២០១៦​ដែលជា​ ឆ្នាំ​ចាប់ផ្ដើម​អនុវត្តន៍​ផែនការមេ​សម្រាប់ SEA Games
 ឆ្នាំ​២០២៣ ។

​    ​ដោយឡែក​នៅពេល​រសៀល​អង្គ​មហាសន្និបាត​បាន​ស្ដាប់​បទ​អន្តរាគមន៍​របស់​ឯក​ឧ​ ត្ត​ម​អ៊ុក សិទ្ធិ​ជាតិ​អគ្គ​នា​យក​កីឡា​អំពី​ការធ្វើកំណែទម្រង់​លើ​វិស័យ​កីឡា​របស់​ ក្រសួង​អប់រំ​យុវជន និង កីឡា ។ ការបង្ហាញ​ពី​ការត្រៀម​លក្ខណៈ​ចូលរួម​កីឡា SEA Games លើក​ទី​២៩​ឆ​នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ឯកឧត្តម​វ៉ា​ត់ ចំរើន​អគ្គលេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ព្រមទាំង​ ពិភាក្សា​ពី​គម្រោង​ផែនការ​សហព័ន្ធ​កីឡា​ជាតិ​សម្រាប់​ឆ្នាំ​២០២៣
 ពេលដែល​ក​ម្បុ​ជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។​

​    ​គួរ​បញ្ជាក់ថា​ក្នុង​ឆ្នាំ​២០១៥​កន្លងមក​មាន​សហព័ន្ធ​ជាតិ​ចំនួន ៥ ត្រូវបាន​បង្កើតឡើង​ដែល​សហព័ន្ធ​មួយ​មិន​មែន​ជា​ប្រភេទ​កីឡា​អូឡាំ់ពិក​គឺ​ គូ​ប៊ូ​ដូ និង យ៉ូ​ដូ មួយ សហព័ន្ធ ជា​សហព័ន្ធ​ក្របខ័ណ្ឌ​អន្តរជាតិ​គឺ​សហព័ន្ធ​គុន​ខ្មែរ​អន្តរ​ជាតិ និង ៣ ទៀត​ជា​សហព័ន្ធ​ក្របខ័ណ្ឌ​អូឡាំពិក​គឺ​សហព័ន្ធ​បាញ់កាំភ្លើង កីឡា​ស្គី​ទឹកកក និង សហព័ន្ធ​ទូកក្ដោង ។​

​    ​ទទួលស្គាល់​សហព័ន្ធ​បន្ត​អាណត្តិ​ចំនួន ៧ គឺ​សូ​រិ​ន​ជី​កាំ​ប៉ូ​កម្ពុជា អត្តពលកម្ម​ស្ម័គ្រចិត្ត សហ​ព័​ន្ធ​កីឡា​បាល់​ទាត់ សហព័ន្ធ​កីឡា​ហុក​គី សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​កម្ពុជា សហព័ន្ធ​កីឡា​បញ្ច​សីលា និង សហព័ន្ធ​កីឡា​បេ​ស្ប​ល់​ដែលជា​ប្រភេទ​កីឡា​មិន​អូឡាំពិក ។​