ស្នងការ​ខេត្តកណ្តាល សង្គ្រោះ​ជីវិត​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍ ដែល​គ្មាន​ទីពឹង​ម្នាក់​

​កណ្តាល: លោក អ៊ា​វ ចំរើន ស្នងការ​នគរបាលខេត្តកណ្តាល បានដាក់​បញ្ជា​ឱ្យកម្លាំង របស់ លោក ជួយ​មើលថែ​ព្យាបាល​ស្ត្រី វ័យ​២៧​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះថ្នាក់​ចរាច​រណ៍ កាលពី​វេលា​ម៉ោង​ប្រមាណ ជិត​១២​យប់ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​ដើមត្នោត ផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយសារ​រថយន្ត​មួយគ្រឿង បើក​បុក​ទាំង​កំរោល នៅពេល​ស្ត្រី​រងគ្រោះ កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ ។​

 លោកស្នងការ បាន​ប្រាប់​កម្លាំង​របស់លោក ឱ្យ​ជម្រាប​ទៅដល់ លោកគ្រូ​ពេទ្យ នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ ឯ​ក្រុង​តាខ្មៅ​ថា ព្យាបាល​អស់​លុយ​ប៉ុន្មាន​ក៏ដោយ លោក​ជា​អ្នកចេញ​ប្រាក់​ទាំងអស់ ។ ការដាក់​បទបញ្ជា​នេះ បន្ទាប់ពី​លោក ទទួលបាន​ព័ត៌មាន​ថា លោក ឡាង លន់ អធិការរង​ក្រុង​តាខ្មៅ ទទួលបន្ទុក ផ្នែក​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំ​កម្លាំង​យក​ស្ត្រី​រងគ្រោះ ទៅដល់​មន្ទីរពេទ្យ​ជ័យជំនះ ហើយ​ក្រុមគ្រូពេទ្យ មិន​រវល់​សង្គ្រោះ​អ្នក​ជម្ងឺ ។

​គេ​មិនទាន់​ដឹងថា ស្ត្រី​រងគ្រោះ មាន​អា​ការៈធូរស្រាល យ៉ាងណា​នៅឡើយ​ទេ ខណៈដែល​ស្ត្រី​រងគ្រោះ បាន​រងរបួស​ធ្ងន់ធ្ង​រ រហូតដល់​ផុង​លលាដ៍ក្បាល ផ្នែក​ខាងមុខ​នោះ​។​

​ពាក់ព័ន្ធ​នឹង​ការដាក់​បញ្ជា​នេះ មហាជន បាន​កោត​ស​សើរ​ដល់ ទឹកចិត្ត​សប្បុរសធម៌ របស់លោក​ស្នងការ ខេត្តកណ្តាល ដែល​គេ​វាយតម្លៃថា នេះ​ជា​ទឹកចិត្ត​សប្បុរសធម៌ ជាន់​លើ​សប្បុរសធម៌ ដែល​លោក​កំពុង​រវល់ ដឹកនាំ​កម្លាំង​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ បន្ទាប់ពី​មាន ករណី​ចោរប្លន់ ប្រដាប់អាវុធ​កើតមាន ជាច្រើន​ករណី នៅក្នុង​ខេត្តកណ្ដាល ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​មក​នោះ ៕V/S