ចង់ដឹង​ស្បែក​ខាងក្នុង​របស់​រថយន្ត Ford ​មាន​គុណភាព​កំរិតណា​ទេ​?

: ​ការប្រើប្រាស់​រថយន្ត​មួយរយៈ​ពេល​យូរ​វា​ជា​រឿង​ជៀស​មិន​ផុត​ដែល​ស​មា្ភ​រៈទាំង​នោះ​អាច​នឹង​បង្ហាញ​នូវ​ភាព​ចាស់​សឹករិចរឹល ដោយសារ​ការ​អង្គុយ ការ​ច្រត់​ដៃ​ទៅលើ​ទ្វារ ការ​កាន់ចង្កូត​ជាដើម​។ ដូច្នេះ តើ​ក្រុមហ៊ុន Ford បានធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​អស់ទាំង​នេះ​?

​ដើម្បី​ធានា​គុណភាព​នៃ​ប្រភេទ​ក្រណាត់ ស្បែក​និង​ប្លា​ស្ទិ​ច​បំពាក់​នៅ​ខាងក្នុង​រថយន្ត ក្រុមការងារ​Ford បាន​យក​រាល់​សម្ភារៈ​ប្រើ​នៅ​ខាងក្នុង​រថយន្ត មក​ធ្វើតេស្ត​យ៉ាង​ល្អិតល្អន់ ជាមួយនឹង​ការ​ទាញ ការ​កោស ការធ្វើ​តេស្ត​ទៅលើ​ក្លិន និង​ការធ្វើ​តេស្ត​ទៅលើ​ភាព​ធន់​និង​ស្នាម​ប្រឡាក់ ដោយសារ​សារធាតុ​ផ្សេងៗ​ដូចជា​កាហ្វេ ជាតិ​ប្រេង និង​ធូលី​ដី​ជាដើម​។​

​ការធ្វើ​តេស្ត​សាកល្បង​នេះ​គឺ​ដើម្បី​ធានា​គុណភាព​សម្ភារៈ​រឹងមាំ  ប្រើប្រាស់​បានយូរ ធន់​នឹង​ស្នាម​ប្រឡាក់​និង​ស្នាម​ឆ្កូត​ផ្សេងៗ​។​សម្ភារៈ​ទាំងនោះ​ត្រូវបាន​ឆ្លងកាត់​ការធ្វើ​តេស្ត​យ៉ាង​ផ្ចិតផ្ចង់​ជាច្រើន​ដំណាក់កាល​ដូចជា​៖

-​    ​ការធ្វើ​តេស្ត​ដោយ​កោស​ដោយ​ម្រាមដៃ​ទៅលើ​គំរូ​ប្លា​ស្ទិ​ក​ផ្សេងគ្នា​ដើម្បី​មើលទៅ​លើ​ភាពរឹងមាំ​របស់​វា​។​
-​    ​ការធ្វើ​តេស្ត​ទៅលើ​ភាព​ធន់​នឹង​ការ​ប្រឡាក់​ក្រណាត់​ទាំងនោះ ត្រូវ​ឆ្លងកាត់​ការ​ប្រឡាក់​នឹង​សារធាតុ​ផ្សេងៗ បន្ទាប់មក​យកទៅ​លាង​សម្អាត​ម្ដងទៀត ដើម្បី​ត្រួតពិនិត្យ​ភាព​ធន់​នឹង​ការ​ប្រឡាក់​របស់​សាច់​ក្រណាត់​។​
-​    ​ការធ្វើ​តេស្ត​នឹង​ការ​ប្រឡាក់​ពណ៌ ដោយ​យក​សម្ភារៈ​ដែលមាន​ព៌​ណ​ផ្សេងគ្នា​មក​ត្រដុស​នឹង​ស្បែក​កៅអី​រថយន្ត ដើម្បី​ពិនិត្យ​មើលថា​តើ​មាន​ដាន​ប្រឡាក់​ទៅនឹង​កៅអី​ឬទេ​។​
-​    ​ការធ្វើ​តេស្ត​ចុងក្រោយ​ដោយ​យក​ក្រណាត់​ទៅ​កកិត​នឹង​ដំ​ដែក​ដែលមាន​ធ្មេញ​ស្រួច ជាច្រើន​ដង​រហូត ៦០០​ជុំ​ដើម្បី​សាកល្បង​ពី​ភាពរឹងមាំ​របស់​វា​។​

​លើសពីនេះ​ទៀត ក្រុមការងារ​របស់ Ford ក៏បាន​ធ្វើតេស្ត​ទៅលើ​ក្លិន​របស់​សម្ភារៈ​ផ្សេងៗ ដើម្បី​ធានា​គ្មាន​ក្លិន​រំខាន​ដល់​អ្នកបើកបរ​។ ការធ្វើ​តេស្ត​យ៉ាង​ល្អិតល្អន់​នេះ គឺជា​ការបញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Ford ក្នុងការ​ផ្តល់ជូន​នូវ​រថយន្ត​ដែលមាន​គុណភាព​ដល់​អ​តិ​ថិ​ជន  និង​នៅតែ​បន្ត​ធានា​ឱ្យបាន​នូវ​ស្តង់ដារ​នៃ​ការប្រើប្រាស់​យូរអង្វែង និង​មាន​ផាសុកភាព​ជៀសវាង​ការបំពុល​បរិស្ថាន​។​

​ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់​ប្រិយមិត្ត​អាច​ទស្សនា Video ដូចខាងក្រោម​:

http://youtu.be/8EfmrmasJTY
http://youtu.be/5SlmA8t6DzU
http://youtu.be/gvfouvJjl3w

​សម្រាប់​ព៌​ត​មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ទូ​ស័ព្ទ​លេខ​:012 333 975 (​ភ្នំពេញ​) ឬ 063 766 661 (​សៀមរាប​)​ឬ ចូលទៅ​កាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម​www.facebook.com/RMAFordCambodia/

ចង់ដឹង​ស្បែក​ខាងក្នុង​របស់​រថយន្ត Ford ​មាន​គុណភាព​កំរិតណា​ទេ​?

ចង់ដឹង​ស្បែក​ខាងក្នុង​របស់​រថយន្ត Ford ​មាន​គុណភាព​កំរិតណា​ទេ​?

ចង់ដឹង​ស្បែក​ខាងក្នុង​របស់​រថយន្ត Ford ​មាន​គុណភាព​កំរិតណា​ទេ​?

ចង់ដឹង​ស្បែក​ខាងក្នុង​របស់​រថយន្ត Ford ​មាន​គុណភាព​កំរិតណា​ទេ​?