​ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ វាយ​ប្រពន្ធ​កូន ឃើញ​មាន​ដីកា ចាប់ខ្លួន​ករណី​ប្លន់

​កណ្តាល: បុរស​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន ពីបទ​ប្រើ​ហិង្សា​វាយ​ប្រពន្ធ កូន ។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​​នៅ​ម៉ោង​ប្រមាណ ៨ យប់ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ក្នុងផ្ទះ ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​រកឃើញថា ជននេះ​ធ្លាប់មាន​ដីកា ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់ តែ​បាន​រត់គេចខ្លួន ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់​។​

​ជនសង្ស័យ​ឈ្មោះ យ៉​ន ណាវី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល ឯ​ជនរងគ្រោះ ជា​ប្រពន្ធ​ឈ្មោះ ផាន ម៉េ​ត ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជា​កសិករ រស់នៅ​ជាមួយគ្នា​។​

​មុនពេល​កើតហេតុ កូន​ជនសង្ស័យ អាយុ ៦​ឆ្នាំ បាន​លេង​ជាមួយ​ក្មេង​ដទៃ ហើយ​ធ្លាក់ចូល​លូ ទើប​ជនសង្ស័យ​រករឿង​ប្រពន្ធ​ថា មិន​មើល​កូន ដោយសារ​ប្រពន្ធ ជាប់រវល់​ឆ្អើរត្រី​។ ជនសង្ស័យ​ក៏​ចេញពីផ្ទះ ទៅ​ផឹកស្រា​បាត់ រហូតដល់​វេលា​ម៉ោង​កើតហេតុ បាន​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​វាយ​កូន និង​ស្តីបន្ទោស មិន​ឲ្យ​កូន​លេង ជាមួយ​គេ​ទៀត​។ ពេលនោះ ប្រពន្ធ ឃាត់​ក៏ត្រូវ​ជនសង្ស័យ ជា​ប្តី​ចាប់​បោចសក់ វាយ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន ជនដៃដល់​ជា​ប្តី ដើម្បី​ចាត់ការ​តាម​​ច្បាប់ ហើយក៏​បាន រកឃើញ​ពី​សាវតា នៃ​ការប្រព្រឹត្ត​បទល្មើស​របស់​ជនសង្ស័យ​ម្នាក់នេះ ថែម​មួយ​ករណី​ទៀត​៕V​/S

​ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ វាយ​ប្រពន្ធ​កូន ឃើញ​មាន​ដីកា ចាប់ខ្លួន​ករណី​ប្លន់

​ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ វាយ​ប្រពន្ធ​កូន ឃើញ​មាន​ដីកា ចាប់ខ្លួន​ករណី​ប្លន់