​លោក​ឧកញ៉ា សៀង ណាំ ជួយ​កសាង​មណ្ឌល​សុខភាព​មួយកន្លែង នៅ​ឃុំ​ក្រឡាញ់

​សៀមរាប: ដើម្បី​លើក​កំពស់​សុខភាព ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ក្រឡាញ់ អោយ​កាន់តែ​ល្អប្រសើរ និង​មាន​ភាពងាយស្រួល ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប  បានសម្រេច​បង្កើត​មណ្ឌល​សុខភាព​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​សំពៅ​លូន ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ការសាងសង់​មណ្ឌល​សុខភាព​នេះ និង​ចំណាយ​ថវិកា ប្រមាណ​ជាង ៦ ម៉ឺន​ដុល្លារ​អាមេរិក  ដែល​ក្នុងនោះ​មាន​កសាង​ចំនួន ៣ អគារ គឺ​អគារ​ធំ​សំរាប់​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​សំរាប់​សំរាលកូន អគារ​សំរាប់​ព្យាបាល​ជំងឺរបេង និង​អគារ​សំរាប់​បុគ្គលិក​ស្នាក់នៅ​។ ជាមួយគ្នា​នោះ ក៏មាន​ការកសាង​រប​ង​ព័ទ្ធជុំវិញ កសាង​បន្ទប់​អនាម័យ និង​ប្រព័ន្ធ​ទឹកស្អាត​ផងដែរ​។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ បានបញ្ជាក់​ទៀតថា ការសាងសង់​មណ្ឌល​សុខភាព​នេះ នឹង​បញ្ចប់ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខ ដែល​ថវិកា​យកមក​សាង​សង់​នោះ បាន​ជួយ​ឧបត្ថម​ពី​លោក​ឧកញ៉ា សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី  និង​លោក សាលា អង់​រី​កូ សប្បុរសជន​ប្រទេស​ស្វី​ស ដែល​លោក​តែងតែ​ជួយ កសាង​សមិទ្ធផល​នានា ក្នុង​ខេត្តសៀមរាប ។​
​    ​
​លោក​ឧកញ៉ា បាន​បញ្ជាក់ថា មណ្ឌល​សុខភាព​ថ្មី​នេះ មាន​សារសំខាន់​ណាស់ សំរាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន និង​បានរួម​ចំណែក​យ៉ាង​ធំធេង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក្នុងការ​លើកស្ទួយ​វិស័យ សុខាភិបាល​នៅ​កម្ពុជា អោយមាន​ការរីកចម្រើន សំរាប់​បំរើសេវា​សាធារណៈ ផ្នែក​សុខាភិបាល​ជូន​ប្រជាជន​៕V/S

​លោក​ឧកញ៉ា សៀង ណាំ ជួយ​កសាង​មណ្ឌល​សុខភាព​មួយកន្លែង នៅ​ឃុំ​ក្រឡាញ់

​លោក​ឧកញ៉ា សៀង ណាំ ជួយ​កសាង​មណ្ឌល​សុខភាព​មួយកន្លែង នៅ​ឃុំ​ក្រឡាញ់

​លោក​ឧកញ៉ា សៀង ណាំ ជួយ​កសាង​មណ្ឌល​សុខភាព​មួយកន្លែង នៅ​ឃុំ​ក្រឡាញ់