​អាវុធហត្ថ​ឃាត់ខ្លួន ជនសង្ស័យ​ចាប់ជំរិត ក្មេងប្រុស​អាយុ​១០​ឆ្នាំ បាន​ហើយ​

​កណ្តាល: សមត្ថកិច្ច​ក្តាប់​មុខសញ្ញា តាំងពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល រហូតដល់​ម៉ោង ៥​និង​២៣​នាទី ល្ងាច​ថ្ងៃទី​១៧​ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​បាន​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ ចាប់ជំរិត​ក្មេងប្រុស អាយុ​១០​ឆ្នាំ បាន​ហើយ នៅ​ចំណុច​សាលាបឋម សិក្សា​ប​ចេ្ច​ក​វិទ្យាសម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កំពង់​ហ្លូ​ង ស្រុក​ពញាឮ ខេត្តកណ្តាល។​

​កុមារ​រងគ្រោះ រំដោះ​បាន​ពី​ជនសង្ស័យ មាន ឈ្មោះ តាំង សុ​ហទ័យ ភេទ​ប្រុស អាយុ ១0​ឆ្នាំ មុខរបរ សិស្សសាលា​បឋមសិក្សា​ប​ច្ចេក​វិទ្យា​សម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល មាន ឪពុក ឈ្មោះ តាំង សង្គម អាយុ ៣៩​ឆ្នាំ មុខ​​របរ ស្មូន​រូប និង​ម្តាយ ឈ្មោះ ម៉ូ​វ រម្យ​ទ​ម្យ  អាយុ​៣៧​ឆ្នាំ មុខរបរ មេផ្ទះ ។ អ្នក​ទាំងបី មាន​ទីលំនៅ ភូមិ​ពោធិ​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច ក្របួច​បាន​មាន ឈ្មោះ សួស រ៉ាណូ អាយុ​២២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​.​ឃុំ ជាមួយ​ជនរងគ្រោះ ។ ចំណែក​ទីតាំង​ជនសង្ស័យ​លាក់ខ្លួន នៅ​ចំណុច​វាលស្រែ មុខកា​រ៉ា​សាំង PTT ស្ថិតនៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ចាប់ យក​វត្ថុតាង ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-4254 និង​ប្រាក់​៤២.៥០០ រៀល​។ ដោយឡែក សម្ភារ​:​បាត់បង់​របស់ ក្រុមគ្រួសារ​កុមារ​រងគ្រោះ មាន​ប្រាក់ ២ លាន​រៀល​។​

​សមត្ថកិច្ច បានអោយដឹងថា ដោយមាន​ការរៀបចំ ផែនការ​ពង្រាយ​កម្លាំង អាវុធហត្ថ (​ស៊ីវិល​) និង ឯកសណ្ឋាន តាម​ដង​ដងផ្លូវ​ផ្ទះ​សេវា​ផ្ទេរ​ប្រាក់ Wing តាម​ផ្ទះ (​បណ្តោយ​ផ្លូវជាតិ​លេខ​២) ចាប់តាំងពី​ស្រុក​បាទី ខេត្តតាកែវ រហូតដល់ ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ និង​មានការ​សហការ​តាម​តំបន់​សេវា​ទូរស័ព្ទ (location) របស់​ជំនាញ  ជាប្រចាំ កម្លាំង​អាវុធហត្ថ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​ជួបប្រទះ​ជនសង្ស័យ និង​ជនរងគ្រោះ នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ ហើយក៏​នាំគ្នា​ចូលទៅ​រំដោះ​ជនរងគ្រោះ​។ ពេលនោះ ជនសង្ស័យ​រត់កា​ត់វា​ល​ស្រែ តែ​ត្រូវ​កម្លាំង​យើង​សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព័ទ្ធ ចាប់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុង​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ចាត់ការ​តាមច្បាប់​៕V​/S

​អាវុធហត្ថ​ឃាត់ខ្លួន ជនសង្ស័យ​ចាប់ជំរិត ក្មេងប្រុស​អាយុ​១០​ឆ្នាំ បាន​ហើយ​

​អាវុធហត្ថ​ឃាត់ខ្លួន ជនសង្ស័យ​ចាប់ជំរិត ក្មេងប្រុស​អាយុ​១០​ឆ្នាំ បាន​ហើយ​