ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០

Doliprane TVC

​ថ្មីៗ​នេះ មាន​ព័ត៌មាន​ថា តារា​សម្តែង និង​ពិធី​ការិនី ថន លក្ខិណា មាន​បុរស​កំពួ​ល​ស្នេហ៍​វ័យ​កណ្តាល​ម្នាក់ បាន​ជួន​កាដូ​រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​៥៧០​ស៊េរី​ឆ្នាំ​២០១៤​មួយគ្រឿង ដើម្បី​លួង​ចិត្ត​នាង ជា​ថ្នូរ​នឹង​ការសម្រេចចិត្ត​ទទួលយក​សេចក្តីស្នេហា​ពី​គេ​។ ​ប៉ុន្តែ​ព័ត៌មាន​នេះ ពេល​ឆ្លើយតប​ជាមួយអ្នកយកព័ត៌មាន​របស់​យើង តាម​ទូរស័ព្ទ ថន លក្ខិណា បានធ្វើការ​ច្រានចោល ដោយ​នាង​និយាយថា ចំពោះ​ព័ត៌មាន​គេ​ថា នាង​មាន​គូស្នេហ៍​វ័យ​កណ្តាល​ជួន​កាដូ​រថយន្ត​ឡិច​ស៊ី​ស​ទំនើប​មួយគ្រឿង​ឲ្យ​នាង ពត៌មាន​នេះ មិនមែនជា​ការពិត​ឡើយ​។ ព្រោះ​ចាប់ពី​នាង​ចូលប្រឡូក​អាជីព​សិល្បៈ​មកដល់ពេលនេះ នាង​មិនដែល​ខ្វល់​នឹង​រឿង​ចង់បាន​ទ្រព្យ​របស់គេ​នោះទេ ព្រោះ​នាង​គិត​យ៉ាងច្បាស់​ថា រឿង​គ្រូ​សារ នាង​មិន​ធ្វើខ្លួន​រហេតរហូត នាំឱ្យ​ខូច​ឈ្មោះ​ឡើយ គឺ​ដល់ពេល​នាង​មាន​គូ ទើប​នាង​ទទួលយក​ការស្រឡាញ់​ពី​បុរស​ម្នាក់​នោះ​តែ​ម្នាក់ និង​រៀបការ​ពេញ​ច្បាប់​ផងដែរ​។

ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០

​ថន លក្ខិណា បាន​បន្តថា ចំពោះ​រឿងរ៉ាវ ដូច​គេ​លើកឡើង​នេះ​គឺ​បាន​កើតឡើង មកលើ​រូបនាង​ជា​ញឹក​ញាំ​ប់​ណាស់​មកហើយ ព្រោះ​មាន​បុរស​ជាច្រើន​តែងតែបាន​ទាក់ទង​សុំ​ស្រឡាញ់​នាង​។ ប៉ុន្តែ​នាង​មិនទាន់បាន​ទទួលយក​កាដូ ពី​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ហើយ​បើ​នាង​ទទួលយក​ក៏​លុះត្រាតែ​បុរស​ម្នាក់​នោះ ជា​អនាគត​ប្តី​របស់​នាង​ផងដែរ​៕ ​ប្រមាញ់ តារា​

ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០ ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០ ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០ ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០ ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០ ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០ ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០ ថន លក្ខិណា ច្រានចោល​ព័ត៌មាន​កាដូរ​ឡិច​ស៊ី​ស​៥៧០