ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

សព្វថ្ងៃនេះ មនុស្សម្នាក់ៗញៀននឹងការងារ ទើបធ្វើឲ្យពួកគេប្រឈមមុខនឹងការឈឺចាប់រាងកាយញឹកញាប់។ អាការៈឈឺចាប់​រាងកាយ ទូទៅបំផុត​ដែលមនុស្សតែងតែជួបគឹ ឈឺខ្នង។

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

 

ហេតុដូច្នេះហើយ មនុស្សគ្រប់រូបកំពុងតែបំផ្លាញឆ្អឹងខ្នងរបស់ខ្លួនឯងជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួន។ សំណាងល្អ​មានចលនា​លំហាត់​ប្រាណ​មួយចំនួន​អាចជួយកម្ចាត់បញ្ហាឈឺចាប់នេះបាន៖

ចលនាលំហាត់ប្រាណទី ១

បន្ទាប់ពីដេកចុះហើយ បត់ជង្គង់ខាងស្តាំរបស់អ្នកឡើងបន្តិច រួចសន្ធឹងជើងឆ្វេងឡើងទៅខាងលើ, ប្រើដៃទាំង ២របស់អ្នក​ក្តោបពីក្រោយ​ជង្គង់ជើងខាងឆ្វេង។ រង់ចាំរយៈពេល ៣០វិនាទី។ រួចអនុវត្តចំពោះជើងម្ខាងទៀត។

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

ចលនាលំហាត់ប្រាណទី ២

ដេកចុះម្តងទៀត ហើយបត់ជង្គង់ស្តាំរបស់អ្នកឡើងបន្តិច បន្ទាប់មកប្រើដៃទាំង ២ឱបជើងឆ្វេងក្រោមជង្គង់ឡើងមករកដងខ្លួនរបស់អ្នក។ រង់ចាំរយៈពេល ២០វិនាទី ធ្វើចំពោះជើងម្ខាងៗឲ្យបាន ២ដង។

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

ចលនាលំហាត់ប្រាណទី ៣

ដេករាបស្មើ ដាក់ដៃស្តាំរបស់អ្នកទៅម្ខាងកែងនឹងដងខ្លួន។ រក្សាជើងខាងឆ្វេងរបស់អ្នកឲ្យត្រង់ បន្ទាប់មកសន្ធឹង​ជង្គង់ខាងស្តាំ​របស់អ្នក​ពីលើជើង​ឆ្វេង ដែលអាចឲ្យជង្គង់ស្តាំប៉ះនឹងដៃឆ្វេង។ រក្សាទម្រង់នេះរយៈពេល ២០វិនាទី រួចអនុវត្តចំពោះជើងម្ខាងទៀត។

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

ចលនាលំហាត់ប្រាណទី ៤

ក្នុងពេលដេកចុះ ដាក់ជើងស្តាំគងពីលើភ្លៅខាងឆ្វេង ប៉ះនឹងភ្នែកគោរបស់អ្នក ប្រើដៃទាំង ២ឱបត្រង់ភ្លៅខាងឆ្វេងទាញមករកក្បាលរបស់អ្នក។ រង់ចាំរយៈពេល ២០វិនាទី រួចប្តូរទៅជើងម្ខាងទៀត។

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

ចលនាលំហាត់ប្រាណទី ៥

លុតជង្គង់ រួចសន្ធឹងជើងខាងស្តាំទៅក្រោយ។ ហើយបត់ជើងបត់ជើងឆ្វេងរបស់អ្នកឡើង រង់ចាំបែបនេះរយៈពេល ៣០វិនាទី។ ប្តូរទៅជើងម្ខាងទៀត។

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

ចលនាលំហាត់ប្រាណទី ៦

 

ដេកបែរទៅខាងស្តាំដោយបត់ជើងឆ្វេងត្រង់ជង្គង់។ ប្រើដៃឆ្វេងរបស់អ្នកកាន់ត្រង់កជើងដោយប្រុងប្រយ័ត្ន រួចទាញវាមកក្រោយ។ ត្រូវចាំថា មិនត្រូវឲ្យបត់ត្រង់ឆ្អឹងខ្នងខ្លាំងពេក។ រក្សាឥរិយាបថបែបនេះរយៈពេល ៣០វិនាទី ហើយប្តូរទៅធ្វើនៅជើងម្ខាងទៀត។

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស

ចលនាលំហាត់ប្រាណទី ៧

រកតុមួយ ហើយឈរក្បែរនឹងវា។ លំទោនខ្លួនប្រាណផ្នែកខាងលើរបស់អ្នកចុះដោយប្រើជង្គង់ និងជើងទប់ រក្សាការទម្រេតនេះរហូតដល់អ្នកអាចស្ទាបប៉ះនឹងគែមតុដោយដៃទាំង ២របស់អ្នក។ សន្ធឹងដៃទាំង ២របស់អ្នកដូចក្នុងរូប។ បន្ទាប់មក ឈរឲ្យត្រង់ ហើយទម្រេតខ្លួនទៅម្តងម្ខាងៗ៕

ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស
ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចលនា ៧ យ៉ាងអាចជួយបំបាត់អាការៈឈឺខ្នងយ៉ាងឆាប់រហ័ស