យន្តហោះ​​ចម្បាំង​អង់គ្លេស​ ​​ចេញ​​ស្ទាក់​ចាប់​យន្តហោះ​ទម្លាក់​គ្រាប់​​រុស្ស៊ី ២គ្រឿង


យន្តហោះ​​ចម្បាំង​អង់គ្លេស​ ​​ចេញ​​ស្ទាក់​ចាប់​យន្តហោះ​ទម្លាក់​គ្រាប់​​រុស្ស៊ី ២គ្រឿង

​​​​​​​យន្ត​ហោះ​ចម្បាំង​​របស់​អង់គ្លេស​ប្រភេទ Typhoons ​បាន​​​ចេញ​ប្រតិបត្តិការ​​​ស្ទាក់​ចាប់​​​យន្តហោះ​ទម្លាក់​​គ្រាប់​​​​​រុស្ស៊ី​​ ដែល​កំពុង​ហោះ​ឆ្ពោះ​​សំដៅ​ទៅ​កាន់​ដែន​អាកាស​អង់គ្លេស ​កាល​ពី​រសៀល​​​​​​ម្សិលមិញ។

 

យន្តហោះ​​ចម្បាំង​អង់គ្លេស​ ​​ចេញ​​ស្ទាក់​ចាប់​យន្តហោះ​ទម្លាក់​គ្រាប់​​រុស្ស៊ី ២គ្រឿង

យន្តហោះ​អង់គ្លេស RAF Typhoon

 

​​​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ ​បាន​អះ​អាង​ប្រាប់​ថា ​​យន្តហោះ​​រុស្ស៊ី​​ចំនួន​ ២គ្រឿង​​​ជា​ប្រភេទ​ Tupolev TU 160 ​​កំពុង​ស្ថិត​នៅ​​​តំបន់​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ប៉ុន្តែ​មិន​ទាន់​ចូល​​ដែន​អាកាស​អង់គ្លេស​នៅ​ឡើយ​ទេ។

 

​យន្តហោះ Typhoon ត្រូវ​បាន​គេ​បញ្ជូន​​ចេញ​ពី​មូលដ្ឋាន RAF Coningsby ​ក្នុង​តំបន់ Lincolnshire ​ដែល​ពេល​នេះ​កំពុង​​គៀង​​យន្តហោះ​ទម្លាក់​គ្រាប់​រុស្ស៊ី​​នៅ​សមុទ្រ​​ខាង​ជើង។ ​ប្រតិបត្តិការ​​នេះ​ គឺ​ជា​ផ្នែក​មួយ​​​នៃ​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​​​​របស់​អង់គ្លេស ​ចំពោះ​​ការ​បំពាន​​នានា​របស់​បរទេស។

 

គិត​មក​ត្រឹម​រយៈ​ពេល​ ១២​ខែ​ចុងក្រោយ​នេះ ​យន្តហោះ​បែប​យោធា​របស់​រុស្ស៊ី ​ត្រូវ​​បាន​អង់គ្លេស​​ស្ទាក់​ចាប់​​​យ៉ាង​តិច ​៦ដង​ហើយ​​​​ ដែល​ចូល​កៀក​​ដែន​អាកាស​អង់គ្លេស។ អតីត​ ​​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​អង់គ្លេស​ម្នាក់ លោក Andrew Brookes ​​និយាយ​ថា ​​​វា​គ្មាន​​​ហេតុផល​ណា​ ​ដែល​​យន្តហោះ​ទាំង​នេះ​​ត្រូវ​ចូល​ដែន​អាកាស​អង់គ្លេស​ទេ ​​ប៉ុន្តែ​វា​ជា​ចេតនា​​​របស់​រុស្ស៊ី​ក្នុង​ការ​បង្ហាញ​សាច់ដុំ​​​ប៉ុណ្ណោះ។​

 

​​​​​​ទាក់ទង​នឹង​បញ្ហា​ខាង​លើ​ដែរ ​​យន្តហោះ​ចម្បាំង​អង្គការ​ណាតូ បាន​កំពុង​តាម​ចាប់​​​យន្តហោះ​ចម្បាំង​​រុស្ស៊ី​​ដូច​គ្នា ​​ចំ​ពេល​កើត​មាន​ភាព​តាន​តឹង​​រវាង​ប្រទេស​លោក​ខាង​លិច​ និង​ក្រុង​មូស្គូ ​ចំពោះ​​វិបត្តិ​អ៊ុយក្រែន៕

 

យន្តហោះ​​ចម្បាំង​អង់គ្លេស​ ​​ចេញ​​ស្ទាក់​ចាប់​យន្តហោះ​ទម្លាក់​គ្រាប់​​រុស្ស៊ី ២គ្រឿង

យន្តហោះទម្លាក់​​រុស្ស៊ី Tupolev TU 160

 

ចុចអាន៖ ​យន្តហោះ​ចម្បាំង​អាមេរិក ​នឹង​​​ប្រើ​​អាវុធ​ឡាស៊ែរ​ឆ្នាំ​២០២០

ចុចអាន៖ រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

ចុចអាន៖ អាមេរិក​​ធ្វើ​តែស្ត​អាវុធ​ឡាស៊ែរ​​​​លើ​​​​យន្តហោះ​ចម្បាំង​ ដោយ​ជោគជ័យ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC​​​